ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសភា និងអគាររដ្ឋាភិបាលនៃប្រទេសតាជីគីស្ថាន ដែលផ្តល់ជំនួយកសាងដោយប្រទេសចិន
2024-07-06 14:34:11cri
Share with:


រសៀលថ្ងៃទី៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថានបានអញ្ជើញចូលរួមពិធីសម្ពោធអគារសភា និងអគាររដ្ឋាភិបាលដែលផ្តល់ជំនួយកសាងដោយប្រទេសចិននៅក្នុងទីក្រុង Dushanbe  រដ្ឋធានីប្រទេសតាជីគីស្ថាន ។

    លោក Xi Jinping បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានអនុវត្តគម្រោងសំខាន់ៗជាយុទ្ធសាស្រ្តមួយចំនួនក្នុងក្របខណ្ឌនៃការរួមគ្នាកសាង« ខ្សែក្រវាត់ និងផ្លូវ» ដើម្បីជួយស្ដារនូវារអភិវឌ្ឍរបស់ប្រទេសតាជីគីស្ថាន។ ថ្ងៃនេះ អគារទាំងពីរបានសាងសង់រួចរាល់ ដែលនឹងកែលម្អនូវលក្ខខណ្ឌធ្វើការងាររបស់សភា និងរដ្ឋាភិបាលតាជីគីស្ថាន ហើយបានក្លាយជាកន្លែងសម្គាល់ថ្មីដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងតាជីគីស្ថាន។ ប្រទេសចិនរីករាយរួមជាមួយប្រទេសតាជីគីស្ថាន ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសតាជីគីស្ថាន។

ជាការឆ្លើយតប    លោក Rahmon បានថ្លែងថា អគារទាំងពីរនេះរួមបញ្ចូលគ្នាយ៉ាងល្អនូវរចនាបថស្ថាបត្យកម្មតាជីគីស្ថាននិងបច្ចេកវិទ្យាសំណង់របស់ចិន ហើយជាសក្ខីភាពមួយទៀតសម្រាប់មិត្តភាពដ៏ជ្រាលជ្រៅរវាងតាជីគីស្ថាននិងប្រទេសចិន។ ខ្ញុំតាងនាមប្រជាជនតាជីគីស្ថាន សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្របំផុតចំពោះប្រទេសចិនដែលផ្តល់ជំនួយឥតសំណង និងការខិតខំប្រឹងប្រែងរបស់អ្នកសាងសង់ចិន៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស