ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសតាជីគីស្ថាន ហើយបានចាកចេញពីទីក្រុង Dushanbe រដ្ឋធានីតាជីគីស្ថានតាមយន្តហោះពិសេស
2024-07-06 14:45:39cri
Share with:


ព្រឹកថ្ងៃទី៦ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសតាជីគីស្ថាន ហើយបានជិះយន្តហោះពិសេសចាកចេញពីទីក្រុង Dushanbe រដ្ឋធានីតាជីគីស្ថាន ត្រឡប់មកមាតុប្រទេសចិនវិញ។លោក Rahmon ប្រធានាធិបតីតាជីគីស្ថានបានមកជូនដំណើរដោយផ្ទាល់នៅអាកាសយានដ្ឋាន។

លោក Rahmon បានជូនអាល់ប៊ុមរូបថតដ៏មានតម្លៃឱ្យទៅលោក Xi Jinping អំពីដំណើរទស្សនកិច្ច៣ដងរបស់លោក Xi Jinpingនៅប្រទេសតាជីគីស្ថានចាប់តាំងពីឆ្នាំ២០១៤មក។ លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំលើកនេះ ប្រមុខរដ្ឋចិននិងតាជីគីស្ថានបានធ្វើកិច្ចជំនួនជាប្រវត្តិសាស្ត្រ ដែលនឹងដឹកនាំការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតាជីគីស្ថានក្នុងយុគសម័យថ្មីសម្រាប់រយៈពេលវែងខាងមុខ។ខ្ញុំរីករាយធ្វើការជាមួយលោកប្រធានាធិបតីRahmon ដើម្បីបន្តជំរុញទំនាក់ទំនងចិន-តាជីគីស្ថានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងបន្ថែមទៀត៕


អ្នកបកប្រែ:孔思琦
ប្លុកពិសេស