ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះករណីបាក់ស្រុតច្រាំងខ្សែ Tuanzhouyuan នៃបឹង Dongting ស្រុក Huarong ទីក្រុង Yueyang ខេត្ត Hunan
2024-07-06 14:35:50cri
Share with:


ពេលរសៀលថ្ងៃទី៥ ខែកក្កដា ទំនប់ច្រាំងខ្សែTuanzhouyuan នៃបឹង Dongting ស្រុក Huarong ទីក្រុង Yueyang ខេត្ត Hunan បានបាក់ស្រុតដែលបណ្តាលឱ្យតំបន់នេះត្រូវបានជន់លិច ប្រជាជនរងគ្រោះក្នុងតំបន់ទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពទាំងអស់។

បន្ទាប់ពីកើតឡើងគ្រោះមហន្តរាយ  លោក Xi Jinping ប្រធានរដ្ឋចិនដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅបរទេសបានយកចិត្តទុកដាក់ខ្ពស់ចំពោះករណីនេះ ហើយបានផ្ដល់អនុសាសន៍ណែនាំដ៏សំខាន់   ត្រូវធ្វើការជម្លៀស និងរៀបចំចាត់ចែងប្រជាជនក្នុងតំបន់ដែលរងការគំរាមកំហែងឱ្យបានទាន់ពេលវេលា ខិតខំប្រឹងប្រែងអនុវត្តការងារជួយសង្គ្រោះ និងការពារសុវត្ថិភាពជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់ដោយមានប្រសិទ្ធភាព។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនបានឈានចូលដល់រដូវកាលទឹកជំនន់ហើយ មានកន្លែងខ្លះមានភ្លៀងធ្លាក់ខ្លាំង និងអូសបន្លាយរយៈពេលយូរ  គណៈកម្មការគណបក្សមូលដ្ឋាន រដ្ឋបាល និងនាយកដ្ឋានពាក់ព័ន្ធ គួរចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងការយាមល្បាតនៅតាមទំនប់ទឹក ស្វែងរកនិងដោះស្រាយហានិភ័យឱ្យបានឆាប់ៗ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទប់ទល់ទឹកជំនន់៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស