ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គម្រោងនេះដែលលោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ បើក"ទ្វារនៃឱកាស"សម្រាប់យុវជនអាស៊ីកណ្តាល
2024-07-05 10:16:50cri
Share with:

រោងជាង Luban ដែលជាវេទិកាអន្តរជាតិដែលត្រូវបានគេដាក់ឈ្មោះតាម សិប្បករជំនាញដ៏ល្បីឈ្មោះនៅក្នុងប្រទេសចិន ឥឡូវនេះបានក្លាយជានាមប័ណ្ណអាជីវកម្មដ៏ភ្លឺផ្លេកនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជំនាញវិជ្ជាជីវៈរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល ។

ការកសាងរួមគ្នានូវរោងជាង Luban គឺជាគម្រោងដ៏សំខាន់ដែលលោក Xi Jinping ប្រធានរដ្ឋចិនបានជំរុញនិងយកចិត្តទុកដាក់ ។ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះនៅឯកិច្ចប្រជុំកំពូលអាស៊ីកណ្តាលចិននិងបានថ្លែងថា នឹង"បង្កើត រោងជាង Luban បន្ថែមទៀតនៅក្នុងបណ្តាប្រទេសអាស៊ីកណ្តាល" ។

សព្វថ្ងៃនេះ រោងជាង Luban នៅប្រទេសតាជីគីស្ថានបានដំណើរការយ៉ាងរលូនអស់រយៈពេលជាងមួយឆ្នាំហើយ រោងជាង Luban នៅប្រទេសកាហ្សាក់ស្ថានត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីចុងឆ្នាំ ២០២៣ និងបន្តជំរុញការកសាងគម្រោង ។ ថ្នាក់រៀនឆ្លាតវៃនៃរោងជាង Luban ក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថានត្រូវបានបើកសម្ពោធនាពេលថ្មីៗនេះ......

ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានរួមគ្នាកសាងរោងជាង Luban ដើម្បីបណ្តុះធនធានមនុស្សវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនិងទំនើបកម្មនៃបណ្តាប្រទេសក្នុងតំបន់ និងចាក់បញ្ចូល "ថាមពលយុវភាព" ទៅក្នុងវិបុលភាពរួមនៃទ្វីបអឺរ៉ាស៊ី ហើយក៏បើក"ទ្វារនៃឱកាស"ដល់យុវជនអាស៊ីកណ្តាលកាន់តែច្រើនឡើង ដើម្បីកសាងអនាគតដ៏ល្អប្រសើរ ។

ក្នុងនាមជារោងជាង Luban ដំបូងគេនៅតំបន់អាស៊ីកណ្តាល រោងជាង Luban ក្នុងប្រទេសតាជីគីស្ថានគឺជាគម្រោងដែលប្រមុខរដ្ឋនៃប្រទេសចិននិងប្រទេសតាជីគីស្ថានយកចិត្តទុកដាក់ដោយផ្ទាល់ វាមិនត្រឹមតែបំពេញចន្លោះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការអប់រំជំនាញវិជ្ជាជីវៈនិងបច្ចេកទេសប៉ុណ្ណោះទេ ក៏បណ្តុះនូវធនធានមនុស្សគុណភាពខ្ពស់ដែលត្រូវការជាបន្ទាន់មួយចំនួនធំសម្រាប់ដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់តាជីគីស្ថាន ។

នៅខែមីនា ឆ្នាំ ២០២២ វិទ្យាស្ថានជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគ្រប់គ្រងសំណង់ទីក្រុងធានជីននិងសាកលវិទ្យាល័យបច្ចេកទេសតាជីគីស្ថានបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការក្នុងការបង្កើតរោងជាង Luban របស់តាជីគីស្ថាន ហើយរោងជាងនេះត្រូវបានដាក់ដំណើរការក្នុងខែវិច្ឆិកាឆ្នាំដដែល ។ ក្នុងរយៈពេលមួយឆ្នាំកន្លះ រោងជាងនេះបានផ្តល់ឱកាសសិក្សានិងបណ្តុះបណ្តាលជាក់ស្តែងសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជាង ១៥០០ នាក់ ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅខែឧសភា ឆ្នាំ ២០២៣ ទីក្រុងធានជីននិងរដ្ឋកាហ្សាក់ស្ថានខាងកើតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងរោងជាង Luban ។ នៅថ្ងៃទី ៩ ខែធ្នូនៃឆ្នាំ ២០២៣ រោងជាង Luban នៅប្រទេសកាហ្សាក់ស្ថានបានចាប់ផ្តើមប្រតិបត្តិការសាកល្បង ។ រោងជាង Luban នេះគ្របដណ្តប់លើផ្ទៃដី ៧០០ ម៉ែត្រការ៉េ ក្នុងដំណាក់កាលដំបូង វាបានបើកឯកទេសផ្នែកការឧបករណ៍ដឹកជញ្ជូននិងបច្ចេកទេសនិងបានបើកវគ្គស្តង់ដារចំនួន ៥ ថ្នាក់ ។

មុខជំនាញទាំងនេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យជំនាញវិជ្ជាជីវៈធានជីន យោងតាមតម្រូវការរបស់ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉ាករថយន្តរបស់ចិនកាន់តែល្បីល្បាញនៅក្នុងប្រទេសកាហ្សាក់ស្ថាន ហើយមានប្រជាប្រិយភាពក្នុងចំណោមអ្នកប្រើប្រាស់ ។ ដោយគិតពីតម្រូវការដ៏ធំរបស់ប្រទេសកាហ្សាក់ស្ថាននាពេលអនាគតសម្រាប់ទេពកោសល្យបច្ចេកទេសក្នុងការផលិត ជួសជុលនិងថែទាំរថយន្ត ដូច្នេះ ប្រទេសកាហ្សាក់ស្ថានបានជ្រើសរើសទិសដៅបណ្តុះបណ្តាលនេះ។

  រោងជាង Luban មិនត្រឹមតែចែករំលែករូបមន្តបង្រៀន ការអប់រំវិជ្ជាជីវៈនិងបច្ចេកទេសនិងស្តង់ដារអប់រំរបស់ប្រទេសចិន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជាក់ស្តែងនិងផ្តល់បរិក្ខារបង្រៀនទំនើបប៉ុណ្ណោះទេ ក៏ថែមទាំងបន្តច្នៃប្រឌិតថ្មីនូវរបមន្តគំរូសហប្រតិបត្តិការ ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់យុវជន។

ការកសាងរួមគ្នានៃរោងជាង Luban នាំចូលនិងការជំរុញបច្ចេទេសថ្មី គំនិតថ្មី គំរូនៃការគ្រប់គ្រងថ្មីនិងវិធីសាស្រ្តកិច្ចសហប្រតិបត្តិការនឹងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីដល់បណ្តាប្រទេសអាស៊ីកណ្តាល ។

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ការផ្ដល់អំណោយឧបករណ៍រោងជាងLuban របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាននិងពិធីដាក់សម្ពោធថ្នាក់រៀនឆ្លាតវៃត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកទេសជាតិ Kyrgyz ក្នុងទីក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន ។

ពីអ៊ូសបេគីស្ថានទៅតូមិននីស្ថាន ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដល់ការពិគ្រោះពិភាក្សាផែនការសាងសង់ជាក់លាក់ ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលជាច្រើនកំពុងពន្លឿនការសាងសង់រោងជាង Luban ។ ក្រោមការយកចិត្តទុកដាក់និងការជំរុញផ្ទាល់ខ្លួនរបស់លោក Xi Jinping រោងជាង Luban ដែលទទួលមរតកពីស្មារតីជាងសិប្បកម្មនិងប្រាជ្ញាបុរាណបានចាក់ឫសនៅក្នុងទ្វីបអឺរ៉ាស៊ី ដោយរឹតចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន ។ រោងជាងខ្នាតតូចបង្ហាញពីការរំពឹងទុកនៃការអភិវឌ្ឍនិងការស្រារឡើងវិញនៃបណ្តាប្រទេសអាស៊ីកណ្តាល បំណងប្រាថ្នារបស់ប្រជាជនមកពីគ្រប់ប្រទេសចំពោះជីវភាពរស់នៅកាន់តែប្រសើរនិងសេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគត ៕

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស