ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោក Ghazouani ដែលជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសម៉ូរីតានីម្តងទៀត
2024-07-05 21:03:29cri
Share with:


 

ថ្ងៃទី ៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោក Ghazouani ដើម្បីអបអរសាទរលោកបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមម៉ូរីតានីម្តងទៀត។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងម៉ូរីតានីមានទំនាក់ទំនងមិត្តភាពជាប្រពៃណី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងម៉ូរីតានីទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ ហើយការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងម៉ូរីតានី ហើយមានឆន្ទៈធ្វើការរួមជាមួយលោកប្រធានាធិបតី ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងចិននិងម៉ូរីតានីឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស