ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិក្ខារសម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដឹកជញ្ជូនទៅដល់ទីក្រុងប៉ារីសនិងចាប់ផ្តើមដំឡើង
2024-07-05 14:56:03cri
Share with:


 


ថ្ងៃទី៤ខែកក្កដា ឃ្លាតពីពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសនៅសល់២២ថ្ងៃទៀត។ បរិក្ខារសម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដឹកជញ្ជូនទៅដល់មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិនៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស និងបានចាប់ផ្តើមដំឡើងសម្រាប់ត្រៀមប្រើប្រាស់ក្នុងការផ្សាយបន្តផ្ទាល់កីឡាអូឡាំពិក ការយកបទសម្ភាសន៍និងការផលិតកម្មវិធីផ្សេងៗរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

 

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបង្កើតស្ទូឌីយ៉ូ និងទីតាំងសម្រាប់រាយការណ៍ព័ត៌មាននៅក្បែរប៉មទួរអេហ្វហ្វែលដ៏ល្បីល្បាញលើពិភពលោកផងដែរ។

ក្រុមការងារបច្ចេកទេស២ពាន់នាក់នឹងទទួលខុសត្រូវលើការផលិតរលកសញ្ញាសាធារណៈអន្តរជាតិសម្រាប់ការផ្សាយពីវិញ្ញាសាកីឡាសំខាន់ៗចំនួន ៤គឺ កាយសម្ព័ន្ធ កូនឃ្លីលើតុ វាយសី និងកីឡាឡើងជញ្ជាំង រយៈពេលនៃការផ្សាយបន្តផ្ទាល់នឹងលើសពី ៤រយម៉ោង ព្រមទាំងសម្រេចការផលិតនិង ផ្សាយបន្តផ្ទាល់ជារូបភាពភ្លឺច្បាស់កម្រិត 4K UHDជាលើកដំបូងពីបរទេស។

អ្នកបកប្រែ:马小青
ប្លុកពិសេស