ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អង្គការសហប្រតិបតិ្តការសៀងហៃមានសមត្ថភាពដើរតួនាទីកាន់តែធំក្នុងការគាំពារសន្តិសុខនិងការអភិវឌ្ឍរបស់ពិភពលោក
2024-07-05 20:35:59cri
Share with:

    នៅថ្ងៃទី ៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនិងកិច្ចប្រជុំកំពូល Astana នៃ"អង្គការសហប្រតិបត្តិការសៀងហៃបូក(SCO+)បានបើកធ្វើជាបន្តបន្ទាប់ លទ្ធផលជាផ្លែផ្កានិងគំនិតឯកភាពរួមមួយចំនួនដែលកិច្ចប្រជុំទាំងពីរនេះទទួលបានគួរឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង  ប្រឈមមុខនឹងពិភពលោកដែលមានភាពច្របូកច្របល់ អង្គការសហប្រតិបតិ្តការសៀងហៃមិនត្រឹមតែបានបង្ហាញពីកម្លាំងជីវិតដ៏ខ្លាំងក្លារបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានខាងក្រៅថា ខ្លួនមានសមត្ថភាពដើរតួនាទីកាន់តែធំក្នុងការគាំពារសន្តិសុខនិងការអភិវឌ្ឍរបស់ពិភពលោក 

    នៅថ្ងៃដដែល លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់ទាំងពីររបស់អង្គការSCO ដោយបានសង្កត់ធ្ងន់ថា យើងត្រូវបន្តជ្រោងទង់នៃ"ស្មារតីសៀងហៃរួមគ្នាក្តាប់ជាប់ទិសដៅអភិវឌ្ឍន៍របស់អង្គការ SCO ហើយកសាងផ្ទះរួមដែលមានសាមគ្គីភាពនិងទំនុកចិត្តគ្នាទៅវិញទៅមកនិងប្រកបដោយសន្តិភាព ភាពសុខសាន្តត្រាណនិងភាពសច្ចយុត្តិធម៌ ក៏ដូចជាមានការអភិវឌ្ឍនិងវិបុលភាព មេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាង 

    បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល ២៣ ឆ្នាំ បច្ចុប្បន្ននេះ អង្គការសហប្រតិបតិ្តការសៀងហៃមានរដ្ឋសមាជិកផ្លូវការចំនួន ១០ ប្រទេស រដ្ឋសង្កេតការណ៍ចំនួន ២ ប្រទេសនិងរដ្ឋដៃគូសន្ទនាចំនួន ១៤ "មហាគ្រួសារនៃអង្គការ SCO" បានគ្របដណ្តប់លើទ្វីបចំនួនបីគឺ ទ្វីបអាស៊ី អាហ្វ្រិកនិងអឺរ៉ុប  ហេតុអ្វីបានជា"រង្វង់មិត្តភក្តិ"កាន់តែធំឡើងៗ ? គន្លឹះសំខាន់ គឺនៅត្រង់ថា អង្គការសហប្រតិបត្តិការសៀងហៃប្រកាន់ខ្ជាប់ជានិច្ចនូវ"ស្មារតីសៀងហៃ"ដែលមានទំនុកចិត្តគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សមភាព ការពិគ្រោះពិភាក្សាគ្នា ការគោរពពិពិធកម្មនៃអរិយធម៌និងការស្វែងរកការអភិវឌ្ឍរួម ហើយបានដើរតាមផ្លូវអភិវឌ្ឍន៍នៃអង្គការអន្តរជាតិបែបថ្មីដែលបង្កើតទំនាក់ទំនងភាពជាដៃគូតែមិនបង្កើតបក្សសម្ព័ន្ធ ហើយធ្វើកិច្ចសន្ទនាតែមិនបដិបក្ខគ្នា 

    បច្ចុប្បន្ននេះ និម្មាបនកម្មពិភពលោកកំពុងវិវត្តន៍យ៉ាងលឿន ។ មួយផ្នែក ប្រព័ន្ធអន្តរជាតិកំពុងរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងពហុប៉ូលភាវូបនីយកម្មដែលបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រទេសនានាក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយសមភាព  មួយផ្នែកទៀត អំណាចផ្តាច់ការខាងនយោបាយបានងើបឡើងវិញ ការបដិបក្ខគ្នាខាងភូមិសាស្រ្តនយោបាយនិងការប៉ះទង្គិចមានភាពកាន់តែតានតឹងឡើងដែលបាននាំមកនូវហានិភ័យកាន់តែច្រើនដល់ការគាំពារស្ថិរភាពក្នុងតំបន់អង្គការសហប្រតិបត្តិការសៀងហៃនិងពិភពលោក 

    តើត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មបែបនេះ ? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ ៥ ចំណុចពីវិស័យដូចជាទស្សនៈតម្លៃ សន្តិសុខផ្នែកនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងអភិបាលកិច្ចសកលជាដើម ដែលបានផ្តល់ជាផែនការចិនសម្រាប់ការលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់នៃកិច្ចសហប្រតិបតិ្តការនៃអង្គការសហប្រតិបតិ្តការសៀងហៃ 

    ក្នុងនោះ ការជំរុញសន្តិសុខរួមគឺជាមូលដ្ឋានគ្រឹះនៃអង្គការ SCO  សំណើដែលលើកឡើងដោយប្រទេសចិនដូចជាបណ្តាប្រទេសនានាគួរគោរពតាមផ្លូវអភិវឌ្ឍន៍រៀងៗខ្លួនដែលខ្លួនឯងជ្រើសរើសដោយម្ចាស់ការនិងគាំទ្រការគាំពារផលប្រយោជន៍ស្នូលរៀងៗខ្លួនជាដើមដែលបានផ្តល់ការធានាកាន់តែរឹងមាំសម្រាប់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ 

    ការផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែងគឺជាកម្លាំងចលករអភិវឌ្ឍន៍នៃអង្គការ SCO  ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការជំរុញនៃគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវទំហំពាណិជ្ជកម្មនិងវិនិយោគរវាងរដ្ឋសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃបានពង្រីកជាបន្តបន្ទាប់ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃបណ្តាប្រទេសនានា  កាលពីឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង  មានចំនួជិត ៩០ ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៧,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ 

    ស្របពេលដែលអង្គការ SCO ទទួលបានការអភិវឌ្ឍនិងវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ តួនាទីមានលក្ខណៈស្ថាបនារបស់អង្គការនេះចំពោះកិច្ចការអន្តរជាតិមានភាពកាន់តែសំខាន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ  កិច្ចប្រជុំកំពូលលើកនេះបានចេញផ្សាយសេចក្តីប្រកាសក្រុ Astana ដែលបង្ហាញពីទំនួលខុសត្រូវកាន់តែច្រើនរបស់អង្គការ SCO ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក  ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា ការដែលអង្គការសហប្រតិបត្តិការសៀងហៃឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងឈរនៅម្ខាងនៃភាពសច្ចយុត្តិធម៌ គឺ មានសារៈសំខាន់ណាស់ចំពោះពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស