ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-តាជីគីស្ថានបានធ្វើឡើងនៅទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន
2024-07-05 21:16:23cri
Share with:



ក្នុងអំឡុងពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសតាជីគីស្ថាន នៅថ្ងៃទី ៥ ខែកក្កដា សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-តាជីគីស្ថានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន ដែលបានចាប់ដំណើរការសកម្មភាពយកព័ត៌មានរួមស្តីពី "ទស្សនាប្រទេសចិនជាមួយគ្នា"របស់ប្រព័ន្ធផ្សព្វផ្សាយចិននិងតាជីគីស្ថាន។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា កាលពីខែឧសភា ឆ្នាំ ២០២៣ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការវិទ្យុនិងទូរទស្សន៍ជាតិតាជីគីស្ថានត្រូវបានដាក់បញ្ចូលក្នុងឯកសារលទ្ធផលនៃកិច្ចប្រជុំរវាងប្រមុខរដ្ឋចិននិងតាជីគីស្ថាន។ ពេលថ្មីៗកន្លងទៅនេះ កម្មវិធីខ្សែភាពយន្តនិងទូរទស្សន៍ឆ្នើមមួយចំនួនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយនៅប្រទេសតាជីគីស្ថាន ។ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងអញ្ជើញអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសតាជីគីស្ថានទៅទស្សនាតំបន់នានានៃប្រទេសចិន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងធ្វើឱ្យស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមកជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសតាជីគីស្ថាន។

 

លោក Nuriddin Said ប្រធានគណៈកម្មាធិការវិទ្យុនិងទូរទស្សន៍ជាតិតាជីគីស្ថាន មានប្រសាសន៍ថា លោកមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការវិទ្យុនិងទូរទស្សន៍ជាតិតាជីគីស្ថាន និងប្រព័ន្ធផ្សព្វផ្សាយចិនមានភាពកាន់តែស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា។ ជាពិសេស បានធ្វើកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ជាច្រើនជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្នុងវិស័យវប្បធម៌ ខ្សែភាពយន្តនិងទូរទស្សន៍ វិស័យទេសចរណ៍ និងការផ្លាស់ប្តូរយុវជនជាដើម ជឿជាក់ថា វានឹងបំពេញបន្ថែមកម្លាំងរស់រវើកថែមទៀតដល់ការប្រាស្រ័យទាក់ទងក្នុងសង្គមស៊ីវិលនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ៕

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស