ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះផ្សាយអត្ថបទនៅតាមប្រព័ន្ធសារព័ត៌មានតាជីគីស្ថាន
2024-07-05 15:16:47cri
Share with:

ថ្ងៃទី៥ ខែកក្កដា  ក្នុងឱកាសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសតាជីគីស្ថាន លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា « រួមគ្នាកសាងអនាគតដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងចិន-តាជីគីស្ថាន» នៅលើ «កាសែតប្រជាជន »របស់តាជីគីស្ថាននិងទីភ្នាក់ងារសារព័ត៌មានជាតិតាជីគីស្ថាន។

អត្ថបទបានលើកឡើងថា  ក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-តាជីគីស្ថានបានធន់នឹងការសាកល្បងនៃការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ។ភាគីទាំងពីរបានប្រកាសពីការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងតាជីគីស្ថាន  ដែលបានស្វែងរកផ្លូវជោគជ័យសម្រាប់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង។

អត្ថបទនេះសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ប្រទេសចិននិងតាជីគីស្ថាន សុទ្ធតែស្ថិតក្នុងដំណាក់កាលសំខាន់នៃការអភិវឌ្ឍនិងការស្តារភាពរុងរឿងឡើងវិញ។ ប្រទេសចិនកំពុងខិតខំជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបើកចំហកម្រិតខ្ពស់ចំពោះពិភពលោក ក៏ដូចជាជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លាតាមរយៈការធ្វើ ទំនើបកម្មតាមបែបផែនចិន។ តាជីគីស្ថានក៏កំពុងបោះជំហានទៅមុខលើផ្លូវឆ្ពោះទៅ "យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនឆ្នាំ ២០៣០"។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ អាចពិភាក្សាអំពីផែនការសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាមួយលោកប្រធានាធិបតីRahmon ដើម្បីជំរុញទំនាក់ទំនងចិននិងតាជីគីស្ថាន ឱ្យឈានដល់កម្រិតថ្មីថែមទៀត៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស