ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ទីក្រុង Dushanbe ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសតាជីគីស្ថាន
2024-07-05 09:35:31cri
Share with:

នៅយប់ថ្ងៃទី ៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ទីក្រុង Dushanbe តាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅតាជីគីស្ថានតបតាមការអញ្ជើញរបស់លោក Rahmon ប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថាន។

លោក Rahmon បានរៀបចំពិធីស្វាគមន៍យ៉ាងឱឡារិកជូនចំពោះលោក Xi Jinping នៅព្រលានយន្តហោះ ហើយលោក Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរនៅព្រលានយន្តហោះ។

លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៣២ ឆ្នាំមក ទំនាក់ទំនងចិន-តាជីគីស្ថានទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់និងឆាប់រហ័សដែលប្រកបដោយភាពរឹងមាំ ដោយសម្រេចបាននូវការលើកកម្ពស់ទំនាក់ទំនងពីទំនាក់ទំនងមិត្តភាពនិងសុខដុមនីយកម្មជាមួយអ្នកជិតខាងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរមានទំនុកចិត្តខាងនយោបាយយ៉ាងរឹងមាំ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមកជានិច្ចលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ទទួលបានលទ្ធផលជាផ្លែផ្កា។ ខ្ញុំរំពឹងទុកធ្វើការជាមួយលោកប្រធានាធិបតី Rahmon ដើម្បីកំណត់ផែនការថ្មី និងធ្វើការរៀបចំចាត់ចែងថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-តាជីគីស្ថានក្នុងបរិបទថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងតាជីគីស្ថានឱ្យឡើងដល់កម្រិតកាន់តែខ្ពស់៕




អ្នកបកប្រែ:李庆莉
ប្លុកពិសេស