ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនរំពឹងថាភាគីសហភាពអឺរ៉ុបនឹងដើរស្របតាមទិសដៅតែមួយជាមួយចិន ដើម្បីពន្លឿនការជំរុញដំណើរការពិគ្រោះពិភាក្សា
2024-07-05 17:20:10cri
Share with:

លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៤ខែកក្កដាថា ទាក់ទងនឹងករណីដែលសហភាពអឺរ៉ុបបើកការស៊ើបអង្កេតចំពោះការប្រឆាំងឧបត្ថម្ភកធនរថយន្តអគ្គិសនីចិន  ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាជាច្រើនលើកច្រើនសាហើយ ព្រមទាំងផ្តួចផ្តើមឱ្យដោះស្រាយវិវាទពាណិជ្ជកម្មដោយសមរម្យតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា ។ គិតមកទល់ពេលបច្ចុប្បន្ន ក្រុមបច្ចេកទេសចិននិងសហភាពអឺរ៉ុបបានធ្វើការចរចាជាច្រើនដងហើយ សល់រយៈពេល៤ខែទៀតនឹងធ្វើការវិនិច្ឆ័យចុងក្រោយ សង្ឃឹមថាភាគីសហភាពអឺរ៉ុបនឹងដើរស្របតាមទិសដៅដូចគ្នាជាមួយចិន ដោយបង្ហាញពីភាពស្មោះស្រង់ ដើម្បីពន្លឿនការជំរុញដំណើរនៃការការចរចា ព្រមទាំងរកឃើញដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងពេលឆាប់ៗដោយឈរលើការពិតនិងបទប្បញ្ញត្តិ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ថ្ងៃទី៣ខែកក្កដា សមាគមនឧស្សាហកម្មរថយន្តអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍ថា ការយកពន្ធគយបន្ថែមលើរថយន្តអគ្គិសនីចិន នឹងប៉ះពាល់ដល់ផលប្រយោជន៍នៃរោងច្រករបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលធ្វើអាជីវកម្មនៅប្រទេសចិន ។ក្រុមហ៊ុនBMWបានថ្លែងទៀតថា ការដំឡើងពន្ធគយគឺជាផ្លូវទាល់ច្រកដែល នឹងប៉ះពាល់ដល់ផលប្រយោជន៍នៃសហគ្រាសសកល៕ 

អ្នកបកប្រែ:李展精
ប្លុកពិសេស