ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Rahmon ប្រធានាធិបតី តាជីគីស្ថាន និងបានចុះហត្ថលេខារួមគ្នាលើ "សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋតាជីគីស្ថានស្តីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី"
2024-07-05 21:01:05cri
Share with:

នារសៀលថ្ងៃទី ៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន នៅទីស្តីការប្រធានាធិបតីក្រុង Dushanbe ប្រទេសតាជីគីស្ថាន។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតាជីគីស្ថានក្នុងយុគសម័យថ្មី។

       ក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនមានឆន្ទៈធ្វើការផ្លាស់ប្តូរ និងចែករំលែកពីបទពិសោធនិងឱកាសអភិវឌ្ឍន៍ជាមួយប្រទេសតាជីគីស្ថាន រួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់គុណភាពនិងទំហំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បង្កើនកិច្ចសហប្រតិបត្តិផ្នែកការតភ្ជាប់ ធ្វើកិច្ចសហប្រតិបត្តិការកសិកម្មយ៉ាងស៊ីជម្រៅ ពង្រីកកិច្ចសហប្រតិបត្តិការលើធនធានរ៉ែសំខាន់ៗ ថាមពលថ្មី សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត ដើម្បីជួយប្រទេសតាជីគីស្ថានក្នុងការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មទំនើប ។ ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់និងសន្តិសុខ ដើម្បីពង្រឹងខ្សែការពារការអភិវឌ្ឍរបស់ប្រទេសទាំងពីរឱ្យមានភាពរឹងមាំ ។

       លោក Xi Jinping បានសង្កត់ធ្ងន់ថា យន្តការចិន-អាស៊ីកណ្តាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ប្រទេសទាំង ៦។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសតាជីគីស្ថាន និងភាគីពាក់ព័ន្ធនានា ដើម្បីបន្តកែលម្អនិងពង្រឹងយន្តការចិន-អាស៊ីកណ្តាល និងជំរុញកិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាលឱ្យសម្រេចបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប លោក Rahmon បានថ្លែងថា ទំនាក់ទំនងរវាងតាជីគីស្ថាននិងចិន អាចចាត់ទុកជាគំរូនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស ។ តាជីគីស្ថានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំង " តៃវ៉ាន់ឯករាជ្យ"តាមគ្រប់ទម្រង់។ ប្រទេសតាជីគីស្ថានមានឆន្ទៈចាត់ទុកការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះ ជាឱកាសដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ធ្វើឱ្យមានភាពស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាការតភ្ជាប់ កសិកម្ម ធនធានរ៉ែសំខាន់ៗ និងថាមពលថ្មីជាដើម  ដើម្បីពន្លឿនការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសតាជីគីស្ថាន។ ភាគីតាជីគីស្ថានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះ នឹងជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងតាជីគីស្ថាននិងចិនក្នុងយុគសម័យថ្មីឱ្យឡើងដល់កម្រិតខ្ពស់ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

 បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍រួមនៃសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋតាជីគីស្ថានស្តីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី" និងបានធ្វើជាសាក្ខីភាពក្នុងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទ្វេភាគីរាប់សិបច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សារធាតុរ៉ែសំខាន់ៗ សន្តិសុខ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវិស័យផ្សេងៗទៀត ។

 បន្ទាប់ពីកិច្ចជំនួប លោក Xi Jinping និងលោក Rahmon ក៏បានរួមគ្នាជួបជាមួយអ្នកសារព័ត៌មានផងដែរ ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស