ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Erdogan ប្រធានាធិបតីតួកគី
2024-07-04 20:11:11cri
Share with:


រសៀលថ្ងៃទី៤ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Erdogan ប្រធានាធិបតីតួកគីក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងAstana ប្រទេសកាហ្សាក់ស្ថាន ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រតួកគីដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនិងស្ថានការណ៍ជាតិរបស់ខ្លួន លើកទឹកចិត្តឱ្យប្រទេសទាំងពីរត្រួសត្រាយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម គាំទ្រសហគ្រាសចិនបង្កើនការវិនិយោគនៅតួកគី ក៏ដូចជាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិនកាន់តែច្រើនទៅធ្វើទេសចរណ៍នៅតួកគីផងដែរ ។ ចិននិងតួកគីមានទស្សនៈដូចគ្នាឬស្រដៀងគ្នាជាច្រើនលើបញ្ហាដូចជាការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងវិបត្តិអ៊ុយក្រែនជាដើម។

ជាការឆ្លើយតប លោក Erdogan បានថ្លែងថា តួកគីយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ប្រកាន់ខ្ជាប់មិនងាករេនូវគោលការណ៍ចិនតែមួយ ។  តួកគីស្វាគមន៍សហគ្រាសចិនកាន់តែច្រើនទៅធ្វើការវិនិយោគនៅប្រទេសតួកគី សង្ឃឹមថាភាគីទាំងពីរអាចបង្កើនថែមមួយកម្រិតទៀតនូវការតភ្ជាប់គ្នារវាងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសតួកគី ។ តួកគីសូមកោតសរសើរពីការរួមចំណែកដ៏សំខាន់របស់ប្រទសចិនក្នុងការជំរុញសន្តិភាពពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស