ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយលោកGuterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ
2024-07-04 20:32:29cri
Share with:

រសៀលថ្ងៃទី៤ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋមន្រ្តីចិនបានជួបពិភាក្សាការងារជាមួយលោកGuterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងAstana ប្រទេសកាហ្សាក់ស្ថាន ។

លោក  Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មនុស្សជាតិកំពុងប្រឈមមុខនឹងកាលានុវត្តភាពនិងបញ្ហាសាកល្បងដែលមិនធ្លាប់មានពីមុនមក អង្គការសហប្រជាជាតិគឺជាវេទិកាស្នូលនៃការអនុវត្តពហុភាគីនិយមនិងជំរុញអភិបាលកិច្ចសកល ដូច្នះត្រូវពង្រឹងតួនាទីបន្ថែមទៀតតែមិនអាចកាត់បន្ថយបានទេ។ ប្រទេសចិនគាំទ្រកិច្ចប្រជុំកំពូលស្តីពីអនាគតនៃអង្គការសហប្រជាជាតិ សង្ឃឹមថាកិច្ចប្រជុំកំពូលនឹងបញ្ចេញសញ្ញាវិជ្ជមានស្តីពីការប្រកាន់ខ្ជាប់ពហុភាគីនិយមនិងបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ។

ជាការឆ្លើយតប លោកGuterres បានថ្លែងថា សណ្តាប់ធ្នាប់អន្តរជាតិដែលបាននិងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្នជាពិសេសយន្តការហិរញ្ញវត្ថុអន្តរជាតិត្រូវធ្វើកំណែទម្រង់ ដើម្បីស្របតាមការអភិវឌ្ឍនិងការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ ។ សូមអរគុណប្រទេសចិនដែលគាំទ្រចំពោះបុព្វហេតុនៃអង្គការសហប្រជាជាតិ ការប្រកាន់ខ្ជាប់ពហុភាគីនិយមនាពេលអនាគត់ភាគច្រើនត្រូវពឹងផ្អែកលើប្រទេសចិន ។ អង្គការសហប្រជាជាតិរំពុងទុកថានឹងបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនថែមទៀត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស