ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីដែលប្រធានាធិបតីហ្វាំងឡង់ថ្លែងថា ប្រទេសចិនគ្រាន់តែហៅទូរស័ព្ទម្តងក៏គឺអាចដោះស្រាយការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន
2024-07-04 12:20:30cri
Share with:

ទាក់ទងនឹងការលើកឡើងរបស់លោកStubbប្រធានាធិបតីហ្វាំងឡង់អំពីប្រទេសចិនកាលពីពេលថ្មីៗនេះ ថា បច្ចុប្បន្ននេះប្រទេសរុស្ស៊ីពឹងផ្អែកខ្លាំងលើប្រទេសចិន ដូច្នេះអ្នកដឹកនាំប្រទេសចិនគ្រាន់តែហៅទូរស័ព្ទម្តងក៏អាចដោះស្រាយវិបត្តិរុស្ស៊ីនិងអ៊ុយក្រែនបាន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីរសៀលថ្ងៃទី៣ខែកក្កដាថា ប្រទេសចិនមិនមែនអ្នកបង្កវិបត្តិអ៊ុយក្រែននោះទេ ហើយក៏មិនមែនជាភាគីពាក់ព័ន្ធដែរ ប្រទេសចិននឹងបន្តដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញដំណោះស្រាយតាមនវិធីយោបាយ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស