ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើចិនបានតម្រង់បីស៊ីលទៅរកគោលដៅក្នុងប្រទេសហ្វីលីពីន? ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីនេះ
2024-07-04 17:37:05cri
Share with:

ថ្ងៃទី៤ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។

  មានអ្នកសារព័ត៌មានបានសួរថា សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់បាននិយាយថា ប្រទេសចិនមានគោលដៅចំនួន២៥នៅជុំវិញប្រជុំកោះហ្វីលីពីន ហើយនឹងវាយប្រហារពួកវាដោយមីស៊ីលល្បឿងលឿនជាងសំឡេង។តើភាគីចិនមានការឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?

   លោកស្រី Mao Ning បាននិយាយថា ខ្ញុំមិនដឹងថាព័ត៌មានដែលហ្វីលីពីនបានអះអាងនោះមានប្រភពមកពីណាទេ ប៉ុន្តែអ្វីដែលខ្ញុំអាចប្រាប់បានគឺ ប្រទេសចិនប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ប្រកាន់ខ្ជាប់គោលនយោបាយការពារជាតិជាលក្ខណៈការពារ និងមិនបង្កការគំរាមកំហែងដល់ប្រទេសណានោះទេ ។

     មានអ្នកសារព័ត៌មានសួរទៀតថា ហ្វីលីពីនមានផែនការស្នើជាផ្លូវការឱ្យប្រទេសចិនប្រគល់អាវុធដែលរឹបអូសក្នុងអំឡុងពេលមានជម្លោះឱ្យហ្វីលីពីនវិញ តើភាគីចិនបានទទួលសំណើនេះហើយឬនៅ?

    លោកស្រី Mao Ning បានឆ្លើយថា  ខ្ញុំមិនដឹងពីករណីលម្អិតនោះទេ។ ប៉ុន្តែអ្វីដែលខ្ញុំអាចប្រាប់បានគឺ ហ្វីលីពីនបានសម្រុកចូលដោយខុសច្បាប់ទៅក្នុងតំបន់ថ្មប៉ប្រះទឹក Ren'ai នៃប្រជុំកោះ Nansha របស់ចិន ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន វិធានការដែលឆ្មាំសមុទ្រចិនបានអនុវត្តគឺស្របតាមច្បាប់  និងសមហេតុផល៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស