ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ
2024-07-04 14:27:35cri
Share with:

នាព្រឹកថ្ងៃទី៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។

លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីការបង្កើតអង្គការកិច្ចសហប្រតិបត្តិការសៀងហៃអស់រយៈពេល ២៣ ឆ្នាំមក ចំនួនរដ្ឋសមាជិកបានកើនឡើងដល់ ១០ ប្រទេស ។ "មហាគ្រួសារនៃអង្គការសហប្រតិបត្តិការសៀងហៃ" បានគ្របដណ្តប់ប្រទេសចំនួន ២៦ លើទ្វីបចំនួនបី ជាមួយនឹងដៃគូកាន់តែច្រើនឡើងៗ និងមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាងមុន ។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សបាននិងកំពុងវិវត្តកាន់តែលឿន  ហើយសង្គមមនុស្សជាតិបានឈរនៅលើផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀត។ ការដែលអង្គការសហប្រតិបត្តិការសៀងហៃឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងនៅម្ខាងនៃភាពសច្ចយុត្តិធម៌ គឺមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ពិភពលោក៕


អ្នកបកប្រែ:李庆莉
ប្លុកពិសេស