ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ
2024-07-04 18:15:36cri
Share with:

   នាព្រឹកថ្ងៃទី៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន 

    លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីការបង្កើតអង្គការកិច្ចសហប្រតិបត្តិការសៀងហៃអស់រយៈពេល ២៣ ឆ្នាំមក ចំនួនរដ្ឋសមាជិកបានកើនឡើងដល់ ១០ ប្រទេស ។ "មហាគ្រួសារនៃអង្គការសហប្រតិបត្តិការសៀងហៃ" បានគ្របដណ្តប់ប្រទេសចំនួន ២៦ លើទ្វីបចំនួនបី ជាមួយនឹងដៃគូកាន់តែច្រើនឡើងៗ និងមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាងមុន 

    បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សបាននិងកំពុងវិវត្តកាន់តែលឿន  ហើយសង្គមមនុស្សជាតិបានឈរនៅលើផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀត។ ការដែលអង្គការសហប្រតិបត្តិការសៀងហៃឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងនៅម្ខាងនៃភាពសច្ចយុត្តិធម៌ គឺមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ពិភពលោក។

    លោកXi Jinping បានលើកឡើងថា  ប្រឈមមុខនឹងការគំរាមកំហែងជាក់ស្តែងពីគំនិតសង្គ្រាមត្រជាក់ យើងត្រូវការពារខ្សែបន្ទាត់ក្រហមសន្តិសុខឱ្យបាន។ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តទស្សនៈសន្តិសុខដែលរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខដែលស្មុគស្មាញនិងចាក់ស្រេះតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិដ៏ជ្រាលជ្រៅតាមរយៈគំនិតឈ្នះ-ឈ្នះ និងរួមគ្នាកសាងពិភពលោកដែលមានសន្តិភាពយូរអង្វែង និង មានសន្តិសុខជាទូទៅ។

   លោក Xi Jinping បានថ្លែងទៀតថា ប្រឈមមុខនឹងហានិភ័យជាក់ស្តែងនៃ "ការបង្កើតរបាំងខ្ពស់" យើងត្រូវគាំពារសិទ្ធិក្នុងការអភិវឌ្ឍ។ ប្រកាន់ខ្ជាប់នូវបរិយាបន្ន រួមគ្នាជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បំផុសកម្លាំងចលករនៃសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍រួម។

មេដឹកនាំនៃរដ្ឋសមាជិកដែលបានចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រតិបត្តិការសៀងហៃដែលបានដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការគាំពារសន្តិភាព និងសន្តិសុខក្នុងតំបន់ ហើយចុះហត្ថលេខានិងចេញផ្សាយ«សេចក្តីប្រកាស Astana នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ» និងអនុម័តគំនិតផ្តួចផ្តើមរបស់អង្គការសហប្រតិបត្តិការសៀងហៃស្តីពីការដែលប្រទេសនានារួមសាមគ្គីគ្នាដើម្បីជំរុញយុត្តិធម៌ សុខដុមរមនា និងការអភិវឌ្ឍលើពិភពលោក ព្រមទាំងចេញសេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍នៃទំនាក់ទំនងភាពជាដៃគូ មានទំនុកចិត្តគ្នានិងសុខដុមនីយកម្មជាមួយប្រទេសជិតខាង និងធ្វើសេចក្តីសម្រេចចិត្តមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ការវិនិយោគ សន្តិសុខព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត៕

 

 

 

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស