ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនស្វាគមន៍រាល់វិធានការទាំងឡាយណាដែលមានអំណោយផលដល់ការបន្ធូរបន្ថយភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា
2024-07-04 14:56:18cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣ខែកក្កដា មានអ្នកសារព័ត៌មានបានលើកឡើងសំណួរអំពីស្ថានការណ៍ស៊ីរី។ លោកស្រីMao Ningបានថ្លែងថា  ប្រទេសចិនស្វាគមន៍រាល់វិធានការទាំងឡាយណាដែលមានអំណោយផលដល់ការបន្ធូរបន្ថយភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានិងជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ប្រទេសចិនក៏សូមអំពាវនាវឱ្យគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានាដូចជាស៊ីរីជាដើម ដើម្បី ជំរុញដំណើរការដោះស្រាយបញ្ហាស៊ីរីតាមវិធីនយោបាយតាមគោលការណ៍ដែលប្រជាជនស៊ីរីដឹកនាំស៊ីរីនិងស៊ីរីជាកម្មសិទ្ធិរបស់ប្រជាជនស៊ីរី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស