ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ "SCO+"
2024-07-04 20:10:36cri
Share with:


នារសៀលថ្ងៃទី ៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃបូក(SCO+) នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។

លោក Xi Jinping បានលើកឡើងថា ពេលបច្ចុប្បន្ន ការផ្លាស់ប្តូរនៃពិភពលោក ការផ្លាស់ប្តូរនៃយុគសម័យ និងការផ្លាស់ប្តូរនៃប្រវត្តិសាស្រ្តបាននិងកំពុងកើតឡើងតាមរបៀបដែលមិនធ្លាប់មានពីមុនមក។ យើងគួរតែប្រកាន់ខ្ជាប់ទស្សនៈស្តីពីសហគមន៍រួមវាសនា និងអនុវត្តតាម"ស្មារតីសៀងហៃ" ដោយមិនងាករេ ដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួននិងស្របតាមការពិតក្នុងតំបន់ ហើយរួមគ្នាកសាងផ្ទះនៃSCO ឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសនានាប្រកបអាជីវកម្មដោយសុខសាន្តនិងមានជីវភាពរស់នៅប្រកបដោយសុភមង្គល។

លោក Xi Jinping បានលើកសំណើ ៥ ចំណុច  ពោលគឺទី១ កសាងផ្ទះរួមដែលមានសាមគ្គីភាពនិងជឿទុកចិត្តគ្នាទៅវិញទៅមក។ ទី២ កសាងផ្ទះរួមដែលប្រកបដោយសន្តិភាព ។ ទី៣ កសាងផ្ទះរួមដែលមានការអភិវឌ្ឍនិងវិបុលភាពរួម។ ទី៤ កសាងផ្ទះរួមដែលមានមេត្រីភាពនិងសុខដុមនីយកម្មជាមួយអ្នកជិតខាង ។ ទី៥ កសាងផ្ទះរួមដែលប្រកបដោយភាពសច្ចយុត្តិធម៌ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស