ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ មិនទទួលយក ហើយក៏មិនអនុញ្ញាតឱ្យភាគីទីបីមួលបង្កាច់និងលាបពណ៌កិច្ចសហប្រតិបត្តិការចិន-គុយបាដោយចេតនាអាក្រក់នោះឡើយ
2024-07-04 11:26:46cri
Share with:


 

កាលពីថ្ងៃទី ៣ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មានបានសួរថា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីយុទ្ធសាស្ត្រនិងអន្តរជាតិរបស់សហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី ១ ខែកក្កដា ដោយបញ្ជាក់ថា ប្រទេសចិនមានលទ្ធភាពបង្កើតស្ថានីយឃ្លាំស្តាប់ការណ៍សម្ងាត់ចំនួន ៤ នៅក្នុងប្រទេសគុយបា។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកស្រី Mao Ning បានឆ្លើយថា របាយការណ៍ពាក់ព័ន្ធគ្មានមូលដ្ឋានការពិតទេ។ អ្វីដែលគេហៅថា "មូលដ្ឋានយោធាចិន" គឺមិនស្ថិតមានទាល់តែសោះ ហើយក៏គ្មាននរណាម្នាក់ធ្លាប់ឃើញដែរ សូម្បីតែស្ថានទូតអាមេរិកប្រចាំនៅគុយបាក៏មិនជឿដែរ។ កិច្ចសហប្រតិបត្តិការរវាងចិននិងគុយបាគឺប្រកបដោយភាពស្មោះត្រង់និងបើកចំហ ហើយមិនសំដៅចំពោះភាគីទីបីទេ ចិនមិនទទួលយក ហើយក៏មិនអនុញ្ញាតឱ្យភាគីទីបីណាមកមួលបង្កាច់ ប្រមាថ ឬលាបពណ៌ដោយចេតនាអាក្រក់នោះឡើយ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស