ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនថ្លែងថា៖ ប្រឈមមុខនឹងការគំរាមកំហែងជាក់ស្តែងពីគំនិត សង្គ្រាមត្រជាក់ យើងត្រូវការពារខ្សែបន្ទាត់ក្រហមសន្តិសុខ
2024-07-04 17:20:46cri
Share with:


នាព្រឹកថ្ងៃទី៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន 

លោកXi Jinping បានលើកឡើងថា  ប្រឈមមុខនឹងការគំរាមកំហែងជាក់ស្តែងពីគំនិតសង្គ្រាមត្រជាក់ យើងត្រូវការពារខ្សែបន្ទាត់ក្រហមសន្តិសុខឱ្យបាន។ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តទស្សនៈសន្តិសុខដែលរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខដែលស្មុគស្មាញនិងចាក់ស្រេះតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិដ៏ជ្រាលជ្រៅតាមរយៈគំនិតឈ្នះ-ឈ្នះ និងរួមគ្នាកសាងពិភពលោកដែលមានសន្តិភាពយូរអង្វែង និង មានសន្តិសុខជាទូទៅ។

លោក Xi Jinping បានថ្លែងទៀតថា ប្រឈមមុខនឹងហានិភ័យជាក់ស្តែងនៃ "ការបង្កើតរបាំងខ្ពស់" យើងត្រូវគាំពារសិទ្ធិក្នុងការអភិវឌ្ឍ។ ប្រកាន់ខ្ជាប់នូវបរិយាបន្ន រួមគ្នាជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បំផុសកម្លាំងចលករនៃសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍រួម៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស