ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោកXi Jinpingជាមួយនឹងកាហ្សាក់ស្ថាន
2024-07-04 17:02:09cri
Share with:

ប្រទេសចិននិងកាហ្សាក់ស្ថានមានទឹកដីជាប់គ្នា។ទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថានបានធន់នឹងការសាកល្បងនៃបម្រែបម្រួលនៃសម័យកាលនិងស្ថានការណ៍អន្តរជាតិ ហើយបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាដរាបតែមួយគត់។

ចាប់តាំងពីឆ្នាំ២០១៣មក លោកXi Jinpingប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថានដែលជា “មិត្តល្អ បងប្អូនល្អនិងដៃគូល្អ”ចំនួន៥ដង ហើយលោកបានរៀបចំផែនការដោយផ្ទាល់និងជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកាហ្សាក់ស្ថានប្រកបដោយមិត្តភាពគ្រប់ជំនាន់ មានទំនុកចិត្តទៅវិញទៅមកកម្រិតខ្ពស់និងរួមសុខរួមទុក្ខជាមួយគ្នា ដែលបានបើកទំព័រ”សករាជថ្មី”នៃទំនាក់ទំនងទ្វេភាគី"មាស៣០ឆ្នាំ"ដែលបន្សល់ទុកនូវរឿងរ៉ាវដ៏រស់រវើកជាច្រើន។

ចាប់ពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២មក ទំនាក់ទំនងរវាងប្រទេសទាំង២បានបន្តរីកចម្រើន។ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកTokayevទៅកាន់ប្រទេសចិននៅឆ្នាំ២០១៩ ប្រមុខរដ្ឋទាំង២បានសម្រេចចិត្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាដរាបរវាងចិននិងកាហ្សាក់ស្ថាន។លោកXi Jinpingបានវាយតម្លៃថា នេះគឺជា “ការកំណត់និយមន័យដ៏តែមួយគត់នៃទំនាក់ទំនងទ្វេភាគី”។នៅក្នុងកិច្ចជំនួបថ្នាក់ដឹកនាំដែលបានធ្វើឡើងនៅឆ្នាំ២០២២និងឆ្នាំ២០២៣ ប្រទេសទាំងពីរបានសម្រេចចិត្តក្នុងការជំរុញការកសាងសហគមន៍រួមវាសនាចិន-កាហ្សាក់ស្ថាន។

ប៉ុន្មានឆ្នាំមកនេះ លោកXi JinpingនិងលោកTokaevបានជួបសន្ទនានិងហៅទូរស័ព្ទជាច្រើនដង ហើយបានបង្កើតទំនាក់ទំនងដ៏ល្អផ្ទាល់ខ្លួននិងការងារ។

លោកTokaevធ្លាប់បានសិក្សានៅប្រទេសចិន ហើយអាចនិយាយភាសាចិនយ៉ាងស្ទាត់ជំនាញ។នៅពេលដែលលោកXi Jinpingបានបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាននៅឆ្នាំ២០២២ លោកTokaevបានទទួលស្វាគមន៍លោកនៅព្រលានយន្តហោះ ហើយនិយាយរាក់ទាក់យ៉ាងកក់ក្តៅជាភាសាចិនថា "សូមស្វាគមន៍លោកមកកាន់កាហ្សាក់ស្ថាន!"

តាមទស្សនៈរបស់លោកTokayev លោកXi Jinpingប្រកបដោយតម្រិះប្រាជ្ញា សមសួន ស្មោះត្រង់និងរួសរាយរាក់ទាក់។លោកធ្លាប់បានប្រាប់លោកXi Jinpingថា "ប្រទេសចិនគឺជាមិត្តនិងដៃគូដែលគួរឱ្យទុកចិត្តជារៀងរហូតរបស់កាហ្សាក់ស្ថាន"។

ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ ភាគីទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងបញ្ហាយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែគោរពនូវមាគ៌ាអភិវឌ្ឍន៍ដែលជ្រើសរើសជាម្ចាស់ការ ហើយយោងទៅតាមសភាពការណ៍ជាតិរៀងៗខ្លួន។ទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រដោយកម្រិតខ្ពស់បានអនុញ្ញាតឱ្យប្រទេសចិននិងកាហ្សាក់ស្ថានសម្រេចបាននូវកិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់លើបញ្ហាជាច្រើន។

នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីចិន-កាហ្សាក់ស្ថានបានឈានដល់កម្រិតខ្ពស់បំផុតគឺ ៤១ពាន់លានដុល្លារអាមេរិក។ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កាហ្សាក់ស្ថាន និងជាគោលដៅនាំចេញដ៏ធំបំផុត។កាហ្សាក់ស្ថានបានចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិអស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ម៉ាករថយន្តចិនជាច្រើនបានក្លាយជាចំណូលចិត្តរបស់អ្នកប្រើប្រាស់កាហ្សាក់ស្ថាន ម្សៅមីនិងផលិតផលផ្សេងទៀតដែលកែច្នៃពីស្រូវសាលីកាហ្សាក់ស្ថានដោយគុណភាពខ្ពស់បានធ្វើឱ្យតុអាហាររបស់ប្រជាជនចិនកាន់តែសម្បូរបែប។

ថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៣ សាកលវិទ្យាល័យNazarbayevកាហ្សាក់ស្ថាន។លោកXi Jinpingបានថ្លែងសុន្ទរកថាគន្លឹះនៅទីនេះដែលមានចំណងជើងថា «ផ្សព្វផ្សាយមិត្តភាពរបស់ប្រជាជន រួមគ្នាកសាងអនាគតដ៏ល្អបវរ”។លោXi Jinpingបានលើកឡើងថា ដើម្បីធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាប្រទេសអឺរ៉ាស៊ីកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបត្តិការទៅវិញទៅមកកាន់តែស៊ីជម្រៅនិងការអភិវឌ្ឍកាន់តែទូលំទូលាយ យើងអាចប្រើប្រាស់យន្តការសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមគ្នាកសាង "ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ"។ដូច្នេះហើយ កាហ្សាក់ស្ថានបានក្លាយជាកន្លែងដំបូងដែលចាប់ផ្តើមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ”។

ប្រជាជននៃប្រទេសចិននិងកាហ្សាក់ស្ថានមានប្រវត្តិសាស្ត្រប្រាស្រ័យទាក់ទងជាមិត្តភាពរាប់ពាន់ឆ្នាំ ហើយបានរួមគ្នាសរសេរកំណាព្យដ៏អស្ចារ្យនៃផ្លូវសូត្របុរាណដែល
តភ្ជាប់ខាងកើតនិងខាងលិច។រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកាហ្សាក់ស្ថានបានជួយទុកធុរៈគ្នានិងរៀនសូត្រពីគ្នាទៅវិញទៅមក ដោយបង្កើតបាននូវចរន្តកំណើនថ្មីនៃការផ្លាស់ប្តូររវាងប្រជាជន។ប្រទេសចិននិងកាហ្សាក់ស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតមជ្ឈមណ្ឌលវប្បធម៌សងខាងនិងសហការផលិតភាពយន្តគម្រោងសហប្រតិបត្តិការមនុស្សធម៌ ដូចជាសាខានៃសាកលវិទ្យាល័យចិននៅកាហ្សាក់ស្ថាន និងមជ្ឈមណ្ឌលឱសថបុរាណចិនត្រូវបានបង្កើតឡើងនិងធ្វើឱ្យប្រសើរឡើង។ការលើកលែងទិដ្ឋាការទៅវិញទៅមក អនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ដូចសាច់ញាតិអ៊ីចឹង មានមនុស្សជិត៦០ម៉ឺននាក់បានធ្វើដំណើររវាងប្រទេសទាំងពីរ ហើយក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះមានចំនួនលើសពី ២០ម៉ឺននាក់។

លោកXi Jinpingបានសង្កត់ធ្ងន់ថា ការធ្វើឱ្យមិត្តភាពចិន-កាហ្សាក់ស្ថានកាន់តែស៊ីជម្រៅគឺជាសេចក្តីប្រាថ្នានិងក្តីបំណងរួមរបស់ប្រជាជននៃប្រទេសទាំងពីរ។យើងត្រូវតែបន្តវេនទំនាក់ទំនងមិត្តភាពនេះ អនុវត្តសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជនដ៏សម្បូរបែប និងចម្រុះពណ៌ ព្រមទាំងជំរុញភាពជិតស្និត និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស