ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះលោក António Luís Santos da Costaដែលជាប់ឆ្នោតជាប្រធានថ្មីនៃក្រុមប្រឹក្សាអឺរ៉ុប
2024-07-04 17:06:10cri
Share with:


ថ្ងៃទី ៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះលោក António Luís Santos da Costaដែលជាប់ឆ្នោតជាប្រធានថ្មីនៃក្រុមប្រឹក្សាអឺរ៉ុប ។

លោក Xi Jinping បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែចាត់ទុកទ្វីបអឺរ៉ុបជាប៉ូលដ៏សំខាន់នៃនិម្មាបនកម្មពហុប៉ូល យកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុបក្នុងកិច្ចការអន្តរជាតិ ហើយផ្តោតលើការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងសហភាពអឺរ៉ុប។ ខ្ញុំមានឆន្ទៈធ្វើការជាមួយលោកប្រធាន ដើម្បីជំរុញការប្រកាន់ខ្ជាប់ភាពជាដៃគូរវាងប្រទេសចិននិងអឺរ៉ុប ធ្វើឱ្យស៊ីជម្រៅនូវការទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងទំនុកចិត្តផ្នែកនយោបាយ ក៏ដូចជាពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ សម្រេចបាននូវការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបប្រកបដោយភាពរឹងមាំ និងស្ថិរភាព និងធ្វើការរួមចំណែកថ្មីដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។

នៅថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីចិន Li Qiang ក៏បានផ្ញើសារអបអរសាទរចំពោះលោក António Luís Santos da Costaផងដែរ

អ្នកបកប្រែ:马小青
ប្លុកពិសេស