ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតស្តីពីបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ ២០២៤ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ច បញ្ញាសិប្បនិមិ្មតជាសកល
2024-07-04 18:04:35cri
Share with:

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតស្តីពីបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ ២០២៤ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតជាសកលនៅទីក្រុងសៀងហៃនៅថ្ងៃទី ៤ ខែកក្កដា ។

លោក Li Qiang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាថ្មីក្នុងវិស័យបញ្ញាសិប្បនិម្មិតទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ ហើយបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការធ្វើបដិវត្តន៍បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរឧស្សាហកម្មជុំថ្មី ។ ប្រទេសចិនតែងតែទទួលយកការផ្លាស់ប្តូរខាងAI ជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយភាពច្នៃប្រឌិត ហើយបានអនុវត្តវិធានការជាក់ស្តែងមួយចំនួន និងបានចេញផ្សាយ "គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតជាសកល  " ដែលបានធ្វើការស្វែងរកយ៉ាងសកម្មនូវការអភិវឌ្ឍនិងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតជាសកល ។

លោក Li Qiang បានលើកឡើងសំណើ ៣ ចំណុច ៖ ទីមួយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងការច្នៃប្រឌិត និងបញ្ចេញភាគលាភនៃAI ។ ទីពីរ ជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងកាត់បន្ថយគម្លាតខាង AI ។ ទីបី ពង្រឹងកិច្ចសហប្រតិបត្តិការនិងការរួមគ្នាគ្រប់គ្រង និងធានាដល់ការប្រើប្រាស់AIតាមយុត្តិធម៌និងប្រកបដោយគុណធម៌ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស