ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញCGTN៖ ប្រទេសចិនលើកឡើងពីការរួមគ្នាគ្រប់គ្រងភាពវៃឆ្លាតសិប្បនិមិ្មតជាសកល អ្នកផ្តល់បទសម្ភាសន៍ជិត៩០ភាគរយគាំទ្រការផ្តួចផ្តើមនេះ
2024-07-04 15:25:17cri
Share with:

  ថ្មីៗនេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានអនុម័តលើសេចក្តីសម្រេចចិត្តមួយដែលស្នើឡើងដោយប្រទេសចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកសាងសមត្ថភាពភាពវៃឆ្លាតសិប្បនិមិ្មត និងមានប្រទេសជាង ១៤០ បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តនេះ។ លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ភាគច្រើនបានវាយតម្លៃជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញការកសាងភាពវៃឆ្លាតសិប្បនិមិ្មតជាសកល ហើយអ្នកផ្តល់បទសម្ភាសន៍៨៩,៧២ភាគរយបានកោតសរសើរពីគោលជំហររបស់ប្រទេសចិនស្តីពីការ"តម្កល់ទុកប្រជាជនជាស្នូល   និងប្រើប្រាស់ភាពវៃឆ្លាតដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ"។

    ផ្ទុយស្រឡះពីភាពរីកចម្រើននៃបច្ចេកវិទ្យាភាពវៃឆ្លាតសិប្បនិមិ្មតគឺ ប្រទេសភាគច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍មិនទាន់បានប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីភាពវៃឆ្លាតសិប្បនិមិ្មតដ៏ពិតប្រាកដនៅឡើយទេ។ប្រទេសចិនស្នើឱ្យបង្កើនភាពជាតំណាង និងសិទ្ធិបញ្ចេញមតិសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការគ្រប់គ្រងភាពវៃឆ្លាតសិប្បនិមិ្មតជាសកល ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវភាពវៃឆ្លាតសិប្បនិមិ្មត។ អ្នកផ្តល់បទសម្ភាសន៍៨៩,៤ភាគរយនៅលើពិភពលោកយល់ស្របនឹងការស្នើនេះ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស