ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋអាស៊ែបៃហ្សង់ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
2024-07-04 14:32:43cri
Share with:

      សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋអាស៊ែបៃហ្សង់បានឯកភាពគ្នាថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ១៩៩២ មក កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កាក្នុងគ្រប់វិស័យ។

 ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិនិងតំបន់នាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងស្មុគស្មាញ ភាគីទាំងពីរបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមគ្នាគាំពារផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមគ្នាជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវការគោរពទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរវាងគ្នានិងគ្នា ការមិនឈ្លានពានគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក សមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ការការរួមរស់ដោយសន្តិសហវិជ្ជមាន។

អាស៊ែបៃហ្សង់ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ពោលគឺទទួលស្គាល់ថានៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។

 ភាគីទាំងពីរមានឆន្ទៈរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពីបញ្ហាសំខាន់ៗស្តីពីសន្តិសុខជាតិ សន្តិសុខក្នុងតំបន់ និងសន្តិសុខពិភពលោក ពង្រឹងការកសាងទំនុកចិត្ត ហើយក៏មិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើសកម្មភាពប្រឆាំងនឹងភាគីម្ខាងជាដាច់ខាត។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស