ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអវកាសយានិកនៃយានអវកាសShenzhou -១៨បញ្ចប់ភារកិច្ចចេញពីបន្ទប់យានអវកាសជាលើកទី២ប្រកបដោយភាពជោគជ័យ
2024-07-04 16:41:01cri
Share with:


 

យោងតាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងថា  នៅវេលាម៉ោង២២និង៥១នាទី យប់ថ្ងៃទី៣ខែកក្កដា  តាមម៉ោងទីក្រុងប៉េកាំង បន្ទាប់ពីចេញធ្វើសកម្មភាពនៅក្រៅបន្ទប់យានអវកាសប្រហែល៦,៥ម៉ោង ក្រុមអវកាសយានិកនៃយានអវកាសShenzhou -១៨បានបញ្ចប់ភារកិច្ចចេញពីបន្ទប់យានអវកាសជាលើកទី២ប្រកបដោយភាពជោគជ័យ។

បច្ចុប្បន្ននេះ  ស្ថានីយអវកាសរបស់ប្រទេសចិនមានស្ថានភាពល្អប្រសើរ ទាំងស្ថានីយអវកាស និងអវកាសយានិក ក៏ដូចជាការពិសោធខាងវិទ្យាសាស្ត្រផ្សេងៗ សុទ្ធតែកំពុងដំណើរការទៅមុខប្រកបដោយរបៀបរៀបរយតាមគ្រោងទុក។ រហូតមកដល់បច្ចុប្បន្ននេះ "ការធ្វើបេសកកម្មនៅទីអវកាស" របស់ក្រុមអវកាសយានិកនៃយានអវកាសShenzhou -១៨សម្រេចភារកិច្ចបាន១ភាគ៣ហើយ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស