ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ូលិសហ្វីលីពីនថ្លែងថា មានតម្រុយអំពីជនល្មើសពាក់ព័ន្ធក្នុងសំណុំរឿងចាប់ជំរិតនិងសម្លាប់ពលរដ្ឋចិនហើយ
2024-07-04 15:30:53cri
Share with:


 

អ្នកនាំពាក្យប៉ូលិសជាតិហ្វីលីពីនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី៣ខែកក្កដាថា ប៉ូលិសហ្វីលីពីនទទួលបានតម្រុយអំពីជនល្មើសពាក់ព័ន្ធក្នុងសំណុំរឿងដែលពលរដ្ឋចិនម្នាក់ត្រូវចាប់ជំរិតនិងសម្លាប់ហើយ ។

លោកបន្តថា បន្ទាប់ពីពលរដ្ឋចិនដែលត្រូវសម្លាប់ និងជនជាតិអាមេរិកដើមកំណើតចិនម្នាក់បានទៅដល់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២០ ខែមិថុនា មានសាច់ញាតិម្នាក់របស់ពួកគេ បានហៅទូរស័ព្ទទៅប៉ូលិស ហើយរាយការណ៍ថា ក្រុមចោរបានចាប់ជំរិតអ្នកទាំងពីរនេះ ហើយទាមទារប្រាក់លោះ តែក្រុមចាប់ជំរិតនោះបានបាត់ការទាក់ទងបន្ទាប់ពីទទួលបានប្រាក់លោះ។ នៅថ្ងៃទី ២៤ ខែមិថុនា ប៉ូលីសបានរកឃើញសាកសពជនរងគ្រោះពីរនាក់នៅខេត្តCamarines Sur ប្រទេសហ្វីលីពីន ដែលក្រោយមកត្រូវបានបញ្ជាក់ថាជាជនរងគ្រោះដែលបាត់ខ្លួន។

ស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២ខែកក្កដាថា ស្ថានទូតចិនបានផ្តល់ជំនួយខាងកុងស៊ុលយ៉ាងសកម្មដល់គ្រួសាររបស់ពលរដ្ឋចិនដែលត្រូវបានសម្លាប់ ហើយបានជំរុញឱ្យហ្វីលីពីនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយសំណុំរឿងនេះ និងចាត់វិធានការជាក់ស្តែងដើម្បីការពារសុវត្ថិភាពនិងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅក្នុងប្រទេសហ្វីលីពីន។

អ្នកបកប្រែ:马小青
ប្លុកពិសេស