ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន
2024-07-04 17:40:09cri
Share with:


 


លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី៤ខែកក្កដាថា តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែសនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកក្កដាខាងមុខ។

លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិន និងបង់ក្លាដែស គឺជាអ្នកជិតខាងដ៏ល្អ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសបង់ក្លាដែស និងចាត់ទុកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីផ្សព្វផ្សាយពីស្មារតីនៃគោលការណ៍៥ខនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ពង្រឹងទំនុកចិត្តផ្នែកនយោបាយ បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជំរុញការរួមគា្នកសាង  "ខ្សែក្រវាត់ និង ផ្លូវប្រកបដោយគុណភាពខ្ពស់ និងពន្លឿនការអនុវត្តគំនិតផ្តួចផ្តើមសាកលធំៗទាំងបី ក្នុងន័យជំរុញទំនាក់ទំនងចិន-បង់ក្លាដែសឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់៕

អ្នកបកប្រែ:马小青
ប្លុកពិសេស