ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងថា រាល់ទង្វើទាំងអស់ដែលចង់សាកល្បងចំពោះគោលការណ៍ចិនតែមួយ និងបង្ករឿងចំពោះជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មុខជានឹងត្រូវទទួលការដាក់ទណ្ឌកម្មនិងទទួលបរាជ័យជាមិនខាន
2024-07-03 15:27:05cri
Share with:

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងកាលពីថ្ងៃទី ២ ខែកក្កដាថា អាជ្ញាធររបស់បុគ្គល Lai Ching-te មិនអើពើនឹងការពិត មួលបង្កាច់ច្បាប់និងភស្តុតាងប្រវត្តិសាស្ត្រ ហើយបានឃោសនាបំប៉ោងពី "ទ្រឹស្តីរដ្ឋពីរ" ចាប់តាំងពីចូលកាន់អំណាច បានបណ្តាលឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ពីសំណាក់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ភ្នែករបស់ជនរួមជាតិតៃវ៉ាន់គឺមិនអាចបិទបាំងបានទេ ការលើកឡើងរបស់បុគ្គល Lai Ching-te គឺមិនអាចបោកបញ្ឆោតពលរដ្ឋតៃវ៉ាន់បានឡើយ ហើយក៏មិនអាចលុបលាងសារជាតិរបស់ “ពួកអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ដែលចូលចិត្តបង្កបញ្ហានោះដែរ។ រាល់ទង្វើទាំងអស់ដែលចង់សាកល្បងចំពោះគោលការណ៍ចិនតែមួយ និងបង្ករឿងចំពោះជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មុខជានឹងត្រូវទទួលការដាក់ទណ្ឌកម្មនិងទទួលបរាជ័យជាមិនខាន ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស