ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីដែលពលរដ្ឋចិនត្រូវចាប់ជំរិតនិងសម្លាប់នៅហ្វីលីពីនថា៖ ភាគីចិនបានជំរុញឱ្យហ្វីលីពីនស៊ើបអង្កេតអំពីសំណុំរឿងនេះឲ្យបានពេញទំហឹង
2024-07-03 14:44:33cri
Share with:


 

ថ្ងៃទី ២ ខែកក្កដា លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានសួរសំណួរអំពីករណីដែលពលរដ្ឋចិនម្នាក់ត្រូវចាប់ជំរិតនិងសម្លាប់នៅប្រទេសហ្វីលីពីន លោកស្រីបានឆ្លើយថា បន្ទាប់ពីធ្វើការពិនិត្យបញ្ជាក់ ក្នុងចំណោមមនុស្សដែលត្រូវបានចាប់ជំរិតនិងសម្លាប់រួមមានពលរដ្ឋចិនម្នាក់ បន្ទាប់ពីកើតមានហេតុការណ៍នេះ ស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរហ្វីលីពីន និងបានជំរុញឱ្យប្រទេសហ្វីលីពីនខិតខំប្រឹងប្រែង ស៊ើបអង្កេតសំណុំរឿងនេះដោយពេញទំហឹង ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាពពលរដ្ឋចិនក្នុងប្រទេសហ្វីលីពីន និងជួយសម្រួលឱ្យគ្រួសាររបស់ជនរងគ្រោះរៀបចំចាត់ចែងសាកសពជនរងគ្រោះ។ ក្រសួងការបរទេសចិននឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីណែនាំស្ថានទូតចិនប្រចាំនៅប្រទេសហ្វីលីពីន ឱ្យបន្តតាមដានដំណើរវិវឌ្ឍន៍នៃសំណុំរឿងនេះ  និងចាត់ចែងការងារបន្ទាប់បន្សំឱ្យបានសមរម្យ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស