ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពផ្លាស់ប្តូរវប្បធម៌ចិន-កាហ្សាក់ស្ថានប្រារព្ធធ្វើនៅកាហ្សាក់ស្ថាន
2024-07-03 11:12:24cri
Share with:


 

ខណៈពេលដែល លោក Xi Jinping ប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចិន-កាហ្សាក់ស្ថាននៅក្រុង Astana កាលពីថ្ងៃទី ២ ខែកក្កដា។

លោកKassym-Jomart Tokayevប្រធានាធិបតីប្រទេសកាហ្សាក់ស្ថាន បានផ្ញើលិខិតអបអរសាទរដោយជូនពរឱ្យសកម្មភាពនេះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ព្រមទាំងថ្លែងការជូនពរដ៏ល្អប្រសើរចំពោះភ្ញៀវកិតិយសគ្រប់រូប ។ ឥស្សរជនល្បីៗជិតមួយរយរូបជាតំណាងមកពីមជ្ឈដ្ឋាននយោបាយ  សេដ្ឋកិច្ច ប្រព័ន្ធផ្សព្វផ្សាយ និងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវបានចូលរួមក្នុងសកម្មភាពនេះ ដើម្បីធ្វើជាសាក្សីនៃកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងវិស័យពាក់ព័ន្ធ ក្នុងនោះរួមទាំង ការចាក់ផ្សាយភាពយន្តឯកសារដែលសហការផលិតដោយចិននិងកាហ្សាក់ស្ថានមានចំណងជើងថា "ក្តីសុបិនរួម" ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស