ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានាធិបតីកាហ្សាក់ស្ថានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនជាមេដឹកនាំដ៏អស្ចារ្យមួយរូបរបស់ចិន ខ្ញុំគោរពគាត់យ៉ាងខ្លាំង
2024-07-03 15:05:50cri
Share with:


នៅវេលាថ្ងៃត្រង់នៃថ្ងៃទី ២ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុងAstana  រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថានតាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន។លោក Tokayevប្រធានាធិបតីកាហ្សាក់ស្ថាន បានអញ្ជើញទៅអាកាសយានដ្ឋានដើម្បីស្វាគមន៍លោក Xi Jinping ដោយផ្ទាល់។

កាលពីខែឧសភា ឆ្នាំ ២០២៣ នៅពេលដែលលោក Tokayev ផ្តល់បទសម្ភាសន៍ជាន់ខ្ពស់ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  លោកបានថ្លែងថា  លោក Xi Jinping ប្រធានរដ្ឋចិនគឺជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូប។ ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះលោក។ ទំនាក់ទំនងបុគ្គលរវាងខ្ញុំនិងគាតើនឹងកាន់តែស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ" ។លោក Tokayevបាននិយាយថា "យើងនឹងបន្តរក្សាទំនាក់ទំនងបែបនេះ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកាហ្សាក់ស្ថាន និងចិនទទួលបានជោគជ័យកាន់តែធំធេងទៀត "៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស