ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Tokayevប្រធានាធិបតីកាហ្សាក់ស្ថាន
2024-07-03 15:44:16cri
Share with:

នៅវេលាព្រឹកថ្ងៃទី ៣ ខែកក្កដា តាមម៉ោងក្នុងតំបន់  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Tokayevប្រធានាធិបតីកាហ្សាក់ស្ថាននៅទីស្តីការប្រធានាធិបតីក្នុងទីក្រុង Astana

លោក Xi Jinping បានថ្លែងថា ខ្ញុំរីករាយដែលបានមកទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថានដ៏ស្រស់ស្អាត។ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំលើកនេះ ខ្ញុំបានទទួលអារម្មណ៍ដោយផ្ទាល់ពីការអភិវឌ្ឍដ៏ផុលផុសរបស់ប្រទេសកាហ្សាក់ស្ថាន។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ប្រជាជនកាហ្សាក់ស្ថាននឹងកសាង "កាហ្សាក់ស្ថានថ្មី" ដ៏រុងរឿង និងខ្លាំងក្លាជាមិនខាន។

ខ្ញុំសូមបញ្ជាក់ឡើងវិញថា មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណា ក៏គោលបំណងដើមរបស់ប្រទេសចិនស្តីពីការការពារចំណងមេត្រីភាពចិន-កាហ្សាក់ស្ថានគឺមិនងាករេ ទឹកចិត្តប្រកាន់ខ្ជាប់ក្នុងការតស៊ូដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយគឺមិនងាករេ ការប្តេជ្ញាចិត្តក្នុងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធផលប្រយោជន៍ស្នូលរៀងៗខ្លួនគឺមិនងាករេ ហើយជំនឿចិត្តក្នុងការសម្រេចបាននូវគោលដៅក្នុងការអភិវឌ្ឍប្រទេសរៀងៗខ្លួនក៏មិនងាករេដែរ ។ ខ្ញុំរីករាយធ្វើការជាមួយលោកដើម្បីកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងកាហ្សាក់ស្ថានដែលប្រកបដោយអត្ថន័យ និងបំពេញ ថាមពលវិជ្ជមានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនិងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក ៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស