ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកJaparovប្រធានាធិបតី កៀហ្ស៊ីស៊ីស្ថាន
2024-07-03 22:06:13cri
Share with:


    នារសៀលថ្ងៃទី៣ ខែកក្កដា តាមម៉ោងក្នុងតំបន់  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកJaparovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន មុនពេលចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana  ប្រទេសកាហ្សាក់ស្ថាន។

    លោក Xi Jinping បានលើកឡើងថា កាលពីខែឧសភាឆ្នាំមុន យើងបានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កានៅទីក្រុង Xi'an ប្រទេសចិន។រយៈពេលជាងមួយឆ្នាំមកនេះ គំនិតឯកភាពទាំងនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ភាគីទាំងពីរគួរតែបើកគំនិត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ឱ្យកាន់តែស៊ីជម្រៅនិងកាន់តែជាក់ស្តែង។ ប្រទេសចិនមានឆន្ទៈក្នុងការនាំចូលផលិតផលកសិកម្មបៃតងដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកៀហ្ស៊ីស៊ីស្ថាន គាំទ្រសហគ្រាសចិនឱ្យទៅវិនិយោគនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យរថយន្តថាមពលថ្មី ធុរកិច្ចអេឡិចត្រូនិកឆ្លងដែននិង វិស័យផ្សេងទៀត។

    ជាការឆ្លើយតប  លោក Zhaparov បានថ្លែងថា ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍ ទំនាក់ទំនង កៀហ្ស៊ីស៊ីស្ថាននិងចិននៅតែរឹងមាំជានិច្ច ហើយភាគីទាំងពីរគ្មានការខ្វែងគំនិតខាងនយោបាយ ឬឧបសគ្គរារាំងកិច្ចសហប្រតិបត្តិការឡើយរ។ភាគីកៀហ្ស៊ីស៊ីស្ថានគោរពតាមគោលការណ៍ចិនតែមួយ ស្វាគមន៍ក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន  រដ្ឋាភិបាលយើងនឹងបង្កបរិយាកាសអាជីវកម្មដ៏ល្អប្រសើរសម្រាប់ក្រុមហ៊ុនចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស