ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកIlham Heydar oglu Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
2024-07-03 22:14:18cri
Share with:

រសៀលថ្ងៃទី៣ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកIlham Heydar oglu Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់នៅក្រុងAstanaប្រទេសកាហ្សាក់ស្ថាន។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននិងអាស៊ែបៃហ្សង់គឺជាមិត្តល្អប្រកបដោយភាពស្មោះត្រង់និងមានទំនុកចិត្តទៅវិញទៅមក ជាដៃគូល្អប្រកបដោយសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ទំនាក់ទំនងរវាងចិននិងអាស៊ែបៃហ្សង់បានអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ខ្លឹមសារនៃយុទ្ធសាស្រ្តមានភាពកាន់តែសម្បូរបែប។ ថ្ងៃនេះយើងនឹងចេញសេចក្តីថ្លែងការណ៍រួម ដើម្បីប្រកាសពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ភាគីទាំងពីរចិននិងអាស៊ែបៃហ្សងមុខជានឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងន័យបង្កើនការគាំទ្រគ្នាទៅវិញទៅមក ហើយនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរជាមិនខាន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស