ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិនគាំទ្រប្រទេសកាហ្សាក់ស្ថានចូលរួមក្នុងយន្តការសហប្រតិបត្តិការ BRICS
2024-07-03 18:20:02cri
Share with:

វេលាថ្ងៃត្រង់នៃថ្ងៃទី ៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកXi Jinping ប្រធានរដ្ឋចិននិងលោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចជំនួបក្នុងទីស្តីការប្រធានាធិបតីនៅក្រុង Astana ។

លោក Xi Jinping បានថ្លែងថា នេះគឺជាដំណើរទស្សនកិច្ចលើកទី ៥ របស់ខ្ញុំនៅប្រទេសកាហ្សាក់ស្ថានដែលជាអ្នកជិតខាងមេត្រីភាពរបស់ប្រទេសចិន។ អម្បាញ់មិញ  ខ្ញុំទើបតែបានជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាលនិងប្រកបដោយសមិទ្ធផលជាផ្លែផ្កាជាមួយលោក Tokayev  ប្រធានាធិបតីកាហ្សាក់ស្ថាន ដែលបានឈានដល់គំនិតឯកភាពយ៉ាងទូលំទូលាយ ព្រមទាំងបានចុះហត្ថលេខារួមគ្នាលើ «សេចក្តីថ្លែងការណ៍រួមនៃសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកាហ្សាក់ស្ថាន» ដើម្បីរួមគ្នារៀបចំផែនការទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសទាំងពីរ។ យើងក៏បានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ថាមពល កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ដែលបំពេញបន្ថែមកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-កាហ្សាក់ស្ថានប្រកបដោយគុណភាពខ្ពស់ ។

លោក Tokayev  បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការជំរុញទំនាក់ទំនងកាហ្សាក់ស្ថាន-ចិនឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ថែមទៀត។ ប្រទេសចិនគឺជាប្រទេសជិតខាងមេត្រីភាពរបស់កាហ្សាក់ស្ថាន និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាដរាប ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស