ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Kassym-Jomart Tokayevប្រធានាធិបតី នៃប្រទេសកាហ្សាក់ស្ថាន បានចូលរួមក្នុងពិធីចុះហត្ថលេខា និងរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន
2024-07-03 15:57:04cri
Share with:


 


លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Kassym-Jomart Tokayevប្រធានាធិបតី នៃប្រទេសកាហ្សាក់ស្ថាន បានចូលរួមក្នុងពិធីចុះហត្ថលេខា និងរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន។

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Kassym-Jomart Tokayevប្រធានាធិបតី កាហ្សាក់ស្ថានបានចូលរួមក្នុងពិធីដាក់ឱ្យដំណើរការខ្សែផ្លូវដឹកជញ្ជូនត្រង់ឆ្លងកាត់សមុទ្រកាសព្យែន ចិន-អឺរ៉ុប តាមប្រព័ន្ធវីដេអូ។

លោកXi Jinping និងលោក Tokayev បានទស្សនាវីដេអូស្តីពីគម្រោងខ្សែផ្លូវដឹកជញ្ជូនត្រង់ឆ្លងកាត់សមុទ្រកាសព្យែន China-Europe ។ អ្នកទទួលខុសត្រូវគម្រោងនៃភាគីកាហ្សាក់ស្ថានបានរាយការណ៍ពីស្ថានការណ៍រៀបចំជូនប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយអ្នកទទួលខុសត្រូវគម្រោងនៃភាគីចិនបានស្នើសុំឱ្យប្រមុខរដ្ឋទាំងពីរចេញបទបញ្ជាឱ្យដំណើរការ។

ប្រមុខរដ្ឋទាំងពីរបានចេញបទបញ្ជារួមគ្នាថា៖ ចាប់ផ្ដើម!

ប្រមុខរដ្ឋទាំងពីរបានទស្សនាស្ថានភាពជាក់ស្តែងដូចជារថយន្តឡើងនាវា និងការផ្ទុកកុងតឺន័រលើនាវាតាមផ្ទាំងអេក្រង់ធំ។នៅក្នុងពិធីមានសំឡេងទះដៃយ៉ាងកក់ក្តៅ។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស