ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Jose Raul Mulino ធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជាប្រធានាធិបតីប៉ាណាម៉ា
2024-07-02 17:10:07cri
Share with:

រសៀលថ្ងៃទី១ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Jose Raul Mulino បានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជាប្រធានាធិបតីប៉ាណាម៉ានៅមជ្ឈមណ្ឌលសន្និសីទ Atlapa នៅក្រុងប៉ាណាម៉ារដ្ឋធានីប៉ាណាម៉ា។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ខែឧសភាឆ្នាំនេះ តុលាការរៀបចំការបោះឆ្នោតប៉ាណាម៉ាបានប្រកាសថាលោក Jose Raul Mulino ជាប់ឆ្នោតជាប្រធានាធីបតីថ្មីរបស់ប្រទេសប៉ាណាម៉ា។ លោក Jose Raul Mulino កើតនៅក្រុងdavidស្ថិតនៅភាគខាងលិចប្រទេសប៉ាណាម៉ានៅឆ្នាំ១៩៥៩ ធ្លាប់កាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងយុត្តិធម៌និងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណរបស់ប្រទេសប៉ាណាម៉ា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស