ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធ្វើបដិវត្តចំពោះខ្លួនឯង​
2024-07-02 17:46:57cri
Share with:

ថ្ងៃទី១ខែកក្កដាឆ្នាំ២០២៤គឺខួបទី១០៣ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ចាប់ពីសាធារណរដ្ឋប្រជាមានិតចិនបង្កើតឡើងនៅឆ្នាំ១៩៤៩កន្លងមក បក្សកុម្មុយនីស្ដចិនបានកាន់អំណាអស់រយៈពេល៧៥ឆ្នាំមកហើយ ដែលបានក្លាយទៅជាគណបក្សនយោបាយបន្តកាន់អំណាចមានរយៈពេលវេងជាងគេក្នុងប្រវត្តិសាស្ត្រពិភលោកនៅសម័យបច្ចុប្បន្ន។ មានគេធ្លាប់និយាយថាបើមើលពីប្រវត្តិសាស្ត្រ មិនថារជ្ជកាលណា របបនយោបាយណា ឬក៏អ្នកកាន់អំណាចណាក៏ដោយ សុទ្ធតែមិនអាចគេចផុតពីក្រឹត្យក្រមប្រវត្តិសាស្ត្រជ្រាំដែលៗពោលគឺអំណាចនឹង«រីកចម្រើន ថយចុះ អភិបាលកិច្ច និងច្របូកច្របល់»តើបក្សកុម្មុយនីស្តចិនដែលមានប្រវត្តិសាស្រ្តជាង១០០ឆ្នាំអាចគេចផុតពីវដ្តប្រវត្តិសាស្ត្រនេះដោយជោគជ័យទេចំពោះបក្សកុម្មុយនីស្តចិនវិញចម្លើយគឺពិតជាអាចគេចផុតបាន។ក្នុងអត្ថបទនេះលោក Xi Jinping ថ្នាក់កំពូលបក្សកុម្មុយនីស្តចិននឹងឆ្លើយតបចំពោះសំណួរនេះថា ពឹងផ្អែកលើការធ្វើបដិវត្តចំពោះខ្លួនឯង។



អ្នកបកប្រែ:张艳萍
ប្លុកពិសេស