ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភ្នំផ្កាឈូក ហេតុអ្វីលោក Xi Jinping ដាក់កម្រងផ្កានៅទីនេះ?
2024-07-02 08:32:29cri
Share with:


      ក្នុងវប្បធម៌ចិន ផ្កាឈូកតំណាងឱ្យភាពស្អាតស្អំ រឹងមាំ និងស្អាតបរិសុទ្ធ។  

      នៅភាគខាងត្បូងប្រទេសចិនមានភ្នំមួយឈ្មោះថា  ភ្នំផ្កាឈូក  បច្ចុប្បន្ន  វាជាឧទ្យានដ៏ធំមួយ ដែលមានប្រជាប្រិយភាពបំផុតក្នុងទីក្រុងសិនជិន  អ្នកក្រុងតែងមកទីនេះបង្ហោះខ្លែង បោះជំរុំ លម្ហែកាយចិត្ត។

      ភ្នំផ្កាឈូកមានឈ្មោះល្បីគ្រប់ទិសទី ពីព្រោះប្រទេសចិនបានចាប់ផ្តើមការរុករកមួយនៅទីនេះ។ ទីនេះ បានចេញលក់ភាគហ៊ុនដំបូងគេបង្អស់របស់ប្រទេសចិនថ្មី បានដាក់លក់ដេញថ្លៃដីធ្លីរបស់ប្រទេសចិនថ្មីមុនគេ ។ល។ ទីក្រុងទំនើបអន្តរជាតិដែលប្រទេសផ្សេងបានចំណាយអស់រយ:ពេលរាប់រយឆ្នាំធ្វើការអភិវឌ្ឍ ប៉ុន្តែ ទីក្រុងរបស់ចិនមួយនេះបានចំណាយត្រឹមតែ ៤០ ឆ្នាំតែប៉ុណ្ណោះ។

      លោក Xi Jinping ប្រមុខរដ្ឋចិនបានថ្លែងថា ៖  « សិនជិនជាអច្ឆរិយៈមួយក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃពិភពលោក ដែលបង្កើតឡើងដោយប្រជាជនចិន។ »

 

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សិនជិន ផ្ទៃមេឃខៀវស្រឡះ។ លោក Xi Jinping បានអញ្ចើញទៅភ្នំផ្កាឈូក ដើម្បីដាក់កម្រងផ្កាជូនរូបចម្លាក់សំរិទ្ធរបស់លោក តេង ស៊ាវ ភីង នៅចំហៀងខាងក្រោយរូបចម្លាក់ ជាដើមជ្រៃដែលលោក Xi Jinping បានដាំផ្ទាល់ដៃកាលពីឆ្នាំ២០១២ ដែលកាលនោះ លោកបានប្រកាសទៅកាន់ពិភពលោកថា ប្រទេសចិននឹងបន្តជំរុញការធ្វើកំណែទម្រង់និងបើកទូលាយ

បច្ចុប្បន្ន ដើមជ្រៃនេះបានលូតលាស់កម្ពស់លើសពី១០ម៉ែត្រហើយ បែកមែកសាខា ពោរពេញដោយភាពរស់រវើក។

ដើមឈើជាសក្ខីភាពនៃពេលវេលា ភ្នំនេះ បានធ្វើជាសក្ខីភាពដែលហ៊ានសាកហ៊ានធ្វើរបស់ប្រទេសចិន។


នាថ្ងៃទី១៨ខែធ្នូ ឆ្នាំ១៩៧៨ សន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានសម្ពោធបើក ដែលបានបើកទំព័រប្រវត្តិសាស្ត្រ នៃការធ្វើ កំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។

នាឆ្នាំ ១៩៧៩ លោក Xi Zhongxun ដែលកាលនោះបម្រើការងារជាលេខាបក្សទីមួយប្រចាំខេត្តក្វាំងតុងបានរាយការណ៍ទៅកាន់មជ្ឈិមបក្សថាចង់បង្កើតតំបន់កែច្នៃនៃការនាំចេញ។ លោក តេង ស៊ាវ ភីង បានគាំទ្រហើយបន្ថែមថា « យើងក៏អាចកំណត់យកកន្លែងមួយ ដែលអាចដាក់ឈ្មោះថា តំបន់ពិសេស»

នាឆ្នាំ ១៩៨០ ក្វាំងតុងទទួលបានការអនុញ្ញាតឱ្យកសាងតំបន់សេដ្ឋកិច្ចពិសេស ទីក្រុងសិនជិនដែលទើបបង្កើតឡើងទទួលបានឱកាសនេះ។

នាឆ្នាំ ១៩៨៧ ចិនបានអនុម័តលើច្បាប់ស្ដីពីការលើកទឹកចិត្តដល់បុគ្គលិកវិទ្យាសាស្ត្រឱ្យបង្កើតសហគ្រាសឯកជនជាលើកដំបូង ដែលអនុម័តហើយយកមកអនុវត្តមុនគេក្នុងក្រុងសិនជិន ។ ដោយសារទទួលបានការលើកទឹកចិត្តផងដែរ នៅឆ្នាំដដែល ក្រុមហ៊ុន HUAWEI បានបង្កើតឡើង

នាឆ្នាំ១៩៩៩ សិនជិនបានចាប់ផ្តើមរៀបចំធ្វើពិព័រណ៍ស្តីពីសមិទ្ធផលបច្ចេកវិទ្យាខ្ពស់អន្តរជាតិលើកដំបូង ឆ្លៀតកាសនោះ  ក្រុមហ៊ុន Tencent ទទួលបាន “ដុំមាសដំបូង” ដើម្បីធ្វើការអភិវឌ្ឍ

នាឆ្នាំ ២០១៩ សិនជិនចាប់ផ្តើមកសាងតំបន់គំរូភាព នៃសង្គមនិយមមានលក្ខណ:ពិសេសចិន។

...

      ពីថ្ងៃទី១៥  ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ  គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងបើកធ្វើសន្និសីទពេញអង្គលើកទី៣នៅរដ្ឋធានីប៉េកាំង  ដើម្បីស្រាវជ្រាវបញ្ហាសំខាន់ៗនៃការអភិវឌ្ឍជាតិដូចជា ការបង្កើនការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

 

      « ប្រជាជនជាតួអង្គសំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ចាំបាច់ត្រូវគោរពស្មារតីបង្កើតរបស់ប្រជាជន។ »   « ប្រជាជនយកចិត្តទុកដាក់លើអី្វ រំពឹងពីអ្វី ការធ្វើកំណែទម្រង់ត្រូវក្តាប់ជាប់នូវកិច្ចការនោះ និងត្រូវជំរុញកិច្ចការនោះ។»  សម្តីប្រសាសន៍របស់លោក Xi Jinping បានទាក់ចិត្តរបស់អ្នកផងទាំងពួងយ៉ាងខ្លាំង។

      បក្សកុម្មុយនីស្តចិនចាត់ទុកការស្វែងរកមាគ៌ាធ្វើទំនើបកម្មសម្រាប់ប្រជាជាតិចិនជាបំណងរបស់ខ្លួនពីគ្រាដើមនៃការបង្កើតបក្សកាលពីខែកក្កដា ឆ្នាំ១៩២១   ហេតុអ្វីជនជាតិចិនហៅសាធារណ:រដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី»?  ចាប់ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។


      ៧៥ ឆ្នាំបានកន្លងផុតទៅ ដោយពឹងលើការខិតខំតស៊ូយ៉ាងលំបាក  ប្រទេសចិនថ្មីបានប្រែពីបាតដៃទទៃ ក្លាយជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក។  ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី  ចាំបាច់ត្រូវនិយាយដល់ការសាកល្បងមួយនេះដែលត្រូវបានសម្គាល់ថាជា «ការធ្វើកំណែទម្រង់និងបើកទូលាយ»   ដែលមានប្រភពចេញពីភ្នំផ្កាឈូក

អ្នកបកប្រែ:邓倩
ប្លុកពិសេស