ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន និងហ្វីលីពីននឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
2024-07-02 14:53:40cri
Share with:


 

កាលពីថ្ងៃទី១ខែកក្កដា លោក Huang Xilian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន បានជួបជាមួយលោក Besaminមន្រ្តីជាន់ខ្ពស់ និងជាប្រធានគណៈកម្មាធិការ ប្រឆាំងបទឧក្រិដ្ឋដែលមានអង្គការរៀបចំនៃប្រទេសហ្វីលីពីន ។ ភាគីទាំងពីរបានរំលឹកឡើងវិញនូវវឌ្ឍនភាពថ្មីៗនៃកិច្ចសហការរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរក្នុងការរួមគ្នាបង្ក្រាបការចាប់ជំរិត ឃាតកម្ម បទល្មើសតាមប្រព័ន្ធទូរគមនាគមន៍ ការជួញដូរមនុស្ស និងបទល្មើសដ៏សាហាវផ្សេងៗ ជាពិសេសសកម្មភាពឧក្រិដ្ឋកម្មទាក់ទងនឹងល្បែងស៊ីសងតាមអ៊ីនធើណេតរបស់ហ្វីលីពីននាពេលថ្មីៗនេះ ហើយបានផ្លាស់ប្តូរមតិយោបល់និងបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពារសុវត្ថភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើង។

អ្នកបកប្រែ:马小青
ប្លុកពិសេស