ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានអញ្ជើញទៅទទួលស្វាគមន៍លោក Xi Jinping ប្រធានរដ្ឋចិននៅព្រលានយន្តហោះ
2024-07-02 15:36:13cri
Share with:

នៅវេលាថ្ងៃត្រង់នៃថ្ងៃទី២ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ក្រុងAstanaរដ្ឋធានាធីកាហ្សាក់ស្ថាន។ លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានអញ្ជើញទៅទទួលស្វាគមន៍លោក Xi Jinpingនៅព្រលានយន្តហោះ។

នៅឯព្រលានយន្តហោះ ទាហានកិត្តិយស និងក្រុមតន្រ្តីយោធាបានឈរចាំនៅនឹងកន្លែង ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន ។

នៅព្រលានយន្តហោះអន្តរជាតិAstana កុមារកាហ្សាក់ស្ថានបានច្រៀងចម្រៀងជាភាសាចិនក្រោមចំណងថា«ច្រៀងពីមាតុប្រទេស»ដើម្បីទទួលស្វាគមន៍លោក Xi Jinping ប្រធានរដ្ឋចិនដែលបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន។

នៅខាងក្រៅព្រលានយន្តហោះ អាណិកជនចិននិងជនជាតិចិននៅក្រៅប្រទេសនិងនិស្សិតចិនបន្តការសិក្សានៅបរទេសបាននាំគ្នាលើកគ្រវីទង់ជាតិនៃប្រទេសទាំងពីរចិននិងកាហ្សាក់ស្ថានដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន។



អ្នកបកប្រែ:李展精
ប្លុកពិសេស