ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនចេញផ្សាយ«សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ខនៃការរួមរស់ដោយសន្តិសហវិជ្ជមាន» ក្រសួងការបរទេសចិនអធិប្បាយអំពីសភាពការណ៍ពាក់ព័ន្ធ
2024-07-02 14:21:32cri
Share with:

ថ្ងៃទី ១ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានបានសួរថា ប្រទេសចិនបានចេញផ្សាយ«សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ខនៃការរួមរស់ដោយសន្តិសហវិជ្ជមាន» បន្ទាប់ពីបានរៀបចំសកម្មភាពរំលឹកខួប៧០ឆ្នាំរួចមក។តើអ្នកនាំពាក្យអាចអធិប្បាយពីសភាព ការណ៍ពាក់ព័ន្ធបានទេ?

លោកស្រី Mao Ning បានថ្លែងថា នៅថ្ងៃទី ២៨ ខែមិថុនា សកម្មភាពរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ខនៃការរួមរស់ដោយសន្តិសហវិជ្ជមានបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងប៉េកាំង។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសកម្មភាពរំលឹកខួបនេះ ប្រទេសចិនបានចេញផ្សាយ«សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីមហាសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ខនៃការរួមរស់ដោយសន្តិសហវិជ្ជមាន»បន្ទាប់ពីបិទបញ្ចប់សកម្មភាពនេះ  ដើម្បីឆ្លុះបញ្ចាំងពីទស្សនៈសំខាន់ៗរបស់ភាគីទាំងអស់ដែលបានអញ្ជើញចូលរួម។

គ្រប់ភាគីជឿជាក់ថា គោលការណ៍៥ខនេះមានអត្ថន័យសំខាន់ក្នុងយុគសម័យថ្មី។ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ គោលការណ៍៥ខនេះនៅតែមានភាពរស់រវើក ដែលបានត្រូវលើកកម្ពស់ពីប្រាជ្ញាអាស៊ី ទៅជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលអាចអនុវត្តបានដោយបើកចំហ បរិយាបន្ន និងអាចប្រើប្រាស់ជាសកល ដែលបានរួមចំណែកជាប្រវត្តិសាស្ត្រដែលមិនអាចលុបបំបាត់បានចំពោះបុព្វហេតុនៃវឌ្ឍនភាពរបស់មនុស្សជាតិ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស