ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHe Lifeng ឧបនាយករដ្ឋមន្ត្រីចិនធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការងារវិនិយោគពីបរទេស
2024-07-02 17:20:13cri
Share with:

ថ្ងៃទី១ ខែកក្កដា  លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការងារវិនិយោគពីបរទេសនៅទីក្រុងប៉េកាំង។លោកបានសង្កត់ធ្ងន់ថា   ត្រូវសិក្សានិងអនុវត្តឱ្យបានស៊ីជម្រៅនូវអនុសាសន៍ណែនាំដ៏សំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អនុវត្តការរៀបចំចាត់ចែងនៃកិច្ចប្រជុំនៃការិយាល័យនយោបាយនៃមជ្ឈិមបក្ស និងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ក្តាប់ជាប់និម្មាបនកម្មថ្មីដែលកំពុងប្រឈមមុខនឹងការងារស្រូបទាញវិនិយោគនាពេលបច្ចុប្បន្ន ពង្រឹងជំនឿចិត្ត និងការប្តេជ្ញាចិត្ត និងបំពេញការងារឱ្យបានល្អបន្ថែមទៀតក្នុងការស្រូបទាញ និងប្រើប្រាស់ទុនបរទេស។

លោក He Lifeng បានចង្អុលបង្ហាញថា ត្រូវប្រកាន់ខ្ជាប់នូវការចាត់ទុកការកំណត់គោលដៅ និងការដោះស្រាយបញ្ហាជាទិសដៅការងារ អនុវត្តឱ្យបានឆាប់នូវគោលនយោបាយផ្សេងៗដែលបានដាក់ចេញរួច បន្ធូរបន្ថយថែមទៀតនូវការអនុញ្ញាតឱ្យការចូលទីផ្សារចិន  លុបចោលការរឹតត្បិតដែលមិនសមហេតុសមផល និងប្រែក្លាយឧត្តមភាពជាទីផ្សារដ៏ធំទៅជាឧត្តមភាពសម្រាប់ស្រូបទាញការវិនិយោគយ៉ាងពិតប្រាកដ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស