ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញពីទីក្រុងប៉េកាំងដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាន និងតាជីគីស្ថាន
2024-07-02 12:04:08cri
Share with:

នៅព្រឹកថ្ងៃទី២ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញពីទីក្រុងប៉េកាំងតាមយន្តហោះពិសេស ដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាននិងតាជីគីស្ថាន តបតាមការអញ្ជើញរបស់លោក Tokayev ប្រធានាធិបតីសាធារណរដ្ឋកាហ្សាក់ស្ថាន និង លោក Rahmon ប្រធានាធិបតីតាជីគីស្ថាន។

គណៈប្រតិភូអមដំណើរទស្សនកិច្ចលើកនេះ  មានលោក Cai Qi សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានខុទ្ទកាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាដើម៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស