ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពិសេសក្រោមប្រធានបទ “កិច្ចសន្ទនាស្តីពីអរិយធម៌”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កសហរដ្ឋអាមេរិក
2024-07-02 17:39:23cri
Share with:


ពិធីចាប់ដំណើរការពិព័រណ៍ពិសេសក្រោមប្រធានបទ  “កិច្ចសន្ទនាស្តីពីអរិយធម៌” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ខែកក្កដា ។ លោកShen  Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ

 ដោយបានលើកឡើងថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌ដែលលើកឡើងដោយប្រទេសចិន ហើយសម្រេចចិត្តសន្មតយកថ្ងៃទី១០ខែមិថុនាជាទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌ ។ សេចក្តីសម្រេចចិត្តនេះបានបង្ហាញយ៉ាងពេញលេញថា គំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិនទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ៕

 


អ្នកបកប្រែ:李展精
ប្លុកពិសេស