ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ចំពោះក្រុមផ្លាស់ប្តូរមិត្តភាពយុវជនអាមេរិក
2024-07-02 11:45:09cri
Share with:


 

នៅថ្ងៃទី១ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ចំពោះក្រុមផ្លាស់ប្តូរមិត្តភាពយុវជនអាមេរិក

លោក Xi Jinping បានលើកឡើងថា ក្តីសង្ឃឹមនៃទំនាក់ទំនងចិន-អាមេរិកស្ថិតនៅលើប្រជាជន មូលដ្ឋានគ្រឹះស្ថិតនៅក្នុងសង្គមស៊ីវិល អនាគតស្ថិតនៅលើយុវជន ហើយភាពក្លៀវក្លាស្ថិតនៅក្នុងតំបន់។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកទាំងអស់គ្នានឹងចាប់អារម្មណ៍ចំពោះប្រទេសចិន ដកបទពិសោធពីប្រទេសចិន និងស្វែងយល់អំពីប្រទេសចិន ធ្វើការប្រាស្រ័យទាក់ទងគ្នាជាមួយយុវជនចិនដើម្បី ក្លាយជាដៃគូល្អ និងមិត្តល្អ កសាងស្ពានដែលមានភាពយោគយល់គ្នានិងរាប់អានគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកក្នុងការបង្កើនមិត្តភាពរវាងប្រជាជនចិន-អាមេរិក។

គួររំលឹកថា ក្រុមផ្លាស់ប្តូរមិត្តភាពយុវជនអាមេរិកចាត់តាំងឡើងដោយតំណាងគ្រូបង្រៀននិងតំណាងសិស្សានុសិស្សប្រហែល ១៩០នាក់ មកពីសាលាមធ្យមសិក្សាចំនួន ១៤ ក្នុងរដ្ឋចំនួន ៧ នៃសហរដ្ឋអាមេរិក ដែលត្រូវបានអញ្ជើញនិងទទួលស្វាគមន៍ដោយសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេស។

អ្នកបកប្រែ:马小青
ប្លុកពិសេស