ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការកសាងសមត្ថភាពភាពវៃឆ្លាតសិប្បនិមិ្មតដែលលើកឡើងដោយប្រទេសចិន
2024-07-02 12:36:07cri
Share with:

នៅថ្ងៃទី ១ ខែកក្កដា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្តស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការកសាងសមត្ថភាពភាពវៃឆ្លាតសិប្បនិមិ្មតដែលលើកឡើងដោយប្រទេសចិន និងមានការចូលរួមចុះហត្ថលេខារួមគ្នាពីប្រទេសជាង ១៤០ ។

សេចក្តីសម្រេចចិត្តនេះបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិតគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្កល់ប្រជាជនជាអាទិភាព ផ្តោតលើយុត្តិធម៌និងគុណធម៌ និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ និងលើកទឹកចិត្តឱ្យជួយដល់ប្រទេសនានាជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការពង្រឹងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិនិងសកម្មភាពជាក់ស្តែង ផ្តួចផ្តើមគំនិតឱ្យធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កបរិយាកាសពាណិជ្ជកម្មដែលបើកចំហ ប្រកបដោយភាពយុត្តិធម៌និងមិនរើសអើង គាំទ្រអង្គការសហប្រជាជាតិក្នុងការដើរតួនាទីជាស្នូលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចបាននូវការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិតដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ននិងចីរភាព ក្នុងន័យរួមចំណែកដល់ការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស